រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ខាយ ណាម ត្រេន ស្ពរ័ ថេសិន ខេមបូឌា ខូអិលធីឌី  បើកបរខ្វះកាប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូc125មួយគ្រឿង បណ្តាលអោយ បុរស៣នាក់ រងរបួស ស្រាលធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរស៣នាក់ អ្នក រងរបួស ធ្ងន់ ម្នាក់ និង ស្រាល ២នាក់     កំពុង តែ ជិះ ម៉ូតូ ធ្វើដំនើរតាមផ្លួវ មិន ប្រយ័ត្ន នៅ ផ្លូវ បំបែក ជា បួន ក៍ស្រាប់តែមាន រថយន្ត ក្រុង ដឹកអ្នកដំណើររបស់ ក្រុមហ៊ុន ខាយ ណាម ត្រេន ស្ពរ័ ថេសិន ខេមបូឌា ខូអិលធីឌី បានបើក មកបុក ចំពីមុខពេញទំហឹង ហេតុការណ៍ នេះ បានកើតឡើង នៅ វេលា ម៉ោង ១០យប់ ថ្ងៃ ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៧ ចំនុចផ្លូវ បំបែកជាបួន ១៩៩កែងនិង ផ្លូវ ៤៣០ សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរស ៣នាក់ ជិះ ម៉ូតូគ្រឿង ម៉ាកហុងដា ឌ្រីម សេរី ឆ្នាំ ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA. 2209 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៤៣០ ក្នុង ទិសដៅ ពីត្បូងទៅជើង ខណៈមកដល់ចំណុច កើត ខាងលើ ស្រាប់តែមាន បុរសម្នាក់ ជនជាតិ វៀតណាម ម្នាក់ បានបើករថយន្ត ក្រុង ម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B .6699 ជារថយន្តដឹក អ្នក ដំណើរ ភ្នំពេញ វៀតណាម ជារបស់ ក្រុមហ៊ុន ខាយ ណាម ត្រេន ស្ពរ័ ថេសិន ខេមបូឌា ខូអិលធីឌី បានធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ១៩៩ ក្នុង ទិសដៅ ពី កើត ទៅ លិច ក្នុង ល្បឿន លឿន ព្រមទាំង ខ្វះ ការប្រុងប្រយ័ត្ន ក៏បានជ្រុល ទៅបុក និង ម៉ូតូខាងលើ ចំពីមុខពេញទំហឹង បណ្តាលអោយ ម៉ូតូ ដួល ធ្វើ អោយ អ្នក អង្គុយ ខាងក្រោយ រងរបួស បែក ក្បាល សន្លប់ ស្ដូកស្ដឹង ចំណែក អ្នក ឌុប និង អ្នក អង្គុយ កណ្ដាល រងរបួស រលាត់ដៃជើងរងរបួស ស្រាល ភ្លាមៗនោះត្រូវបានប្រជាពលរដ្ននៅក្បែរនោះបាននាំគ្នា ជួយ លើដាក់ម៉ូតូ   បុរស ដែរ រងរបួស ធ្ងន់ ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត   ។

ចំណែកឯ រថយន្ត បង្ក មិន ឈប់ ដោះស្រាយ នៅកន្លែង កើតហេតុ នោះ ឡើយ គឺបាន ព្យាយាម បើក រថយន្ត រត់ គេច រហូត   ដល់ ក្រោយ ផ្សារ ទំនើប សុវណ្ណា  ទើប សមត្ថកិច្ច ដេញ ឃាត់ អ្នក បើក បរ និងរថយន្តបង្កផងដែរ ។

ក្រោយ ពេល កើតហេតុ មានតំណាង ខាងរថយន្ត បង្កខាងលើ បានចេញ មុខមក ធ្វើ ការ ដោះ ស្រាយ ជាមួយ នឹង ខាង ម៉ូតូ រងគ្រោះ  ដោយព្រម ចេញ ថ្លៃ ព្យាបាល និង ជួសជុល ម៉ូតូ អោយ វិញ ដើម្បី បញ្ចប់ រឿងតែមង្ត   ៕

...

5b421695-9fcf-4462-9973-5fd00da16872 8d761580-8389-4865-9291-8587d620a5e1 bb8966bb-18bb-472e-bbb8-da7bac214900

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print