កងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បង្ក្រាបមុខសញ្ញាគាស់ផ្ទះបានចំនួន២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបក្រោយពីពួកគេធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូ មួយគ្រឿងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះជួសជុលម៉ូតូ ផ្លូវបេតុង ក្រុមទី២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ សុខ ថន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ ប៉ុល ធឿន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្នអ្នកទាំង២នាក់ស្នាក់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពនោះម៉ាកស៊ុយសាគីស្ទែបពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1C-8775។ចំណែកឯជនរងគ្រោះមានឈ្មោះ ឆាយ ដាលីន ភេទប្រុសអាយុ២០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ១០៥សេផ្លូវលេខ៦៣កែងផ្លូវលេខ២០០សង្កាត់បឹងរាំងខណ្ឌដូនពេញម៉ូតូដែលជនសង្ស័យគាស់ផ្ទះយកនោះម៉ាកហ្សូមម័រពណខ្មៅលាយត្រួយចេកពាក់ស្លាកលេខភ្នំពេញ1GH-6295។

លោកកាន់សុខមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថានៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ដោយជនរងគ្រោះបានទៅប្តឹងនៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពីបានទទួលពាក្យបណ្តឹងជនរងគ្រោះរួចមក លោក មាុំង សុខលុច នាយការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅចំណុចផ្ទះជួសជុលម៉ូតូមួយកន្លែងព្រមទាំងដកហូតម៉ូតូបាន២គ្រឿងដោយក្នុងនោះមានម៉ូតូជនរងគ្រោះ និងម៉ូតូជនសង្ស័យ។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើរួចមកកម្លាំងកងរាជអាវុធហត្ថបានធ្វើការនាំខ្លួនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌឬស្សីកែវដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕ អារុណរះ

...

1614edf9-6987-46e1-a6e4-8822760ef6cc 6f8b561f-37f2-4a65-861c-a29a449a3113 bb8966bb-18bb-472e-bbb8-da7bac214900

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print