ពលករខ្មែរចាក់សម្លាប់គ្នាឯង ស្លាប់ម្នាក់នៅខេត្តច័ន្ទបុរី

ចែករំលែក៖

ប្រទេសថៃ ៖ ពលករខ្មែរម្នាក់  ដែលចូលទៅធ្វើការជាកម្មករបេះផ្លែឈើ  នៅក្នុងប្រទេសថៃ បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម  ខណៈដែលជនរងគ្រោះជាមួយនឹងមិត្តរួមការងារដែលជាខ្មែរដូចគ្នា ជួបជុំផឹកសុីបន្តិចបន្ទួចទាស់សំដីគ្នា ទៅវិញទៅមក  រហូតឈានដល់ការចាក់សំលាប់គ្នាឯងតែម្តង ។ យោងតាមរបាយការណ៍របស់ភាគីថៃដែលយើងទទួលបានគឺ  ហេតុការនៃអំពើឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ៨ យប់  ថ្ងៃទី ២៩  ខែឧសភា  ឆ្នាំ២០១៧  ត្រង់ ចំណុចក្នុងបរិវេណចំការមៀនមួយកន្លែង  ស្ថិតក្នុងភូមិ៨  ឃុំថាប់ឆាង  ស្រុកសយដាវ ខេត្តច័ន្ទបុរី  ប្រទេសថៃ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម  ក្រុមតម្រួតជំនាញថៃបានចុះប្រតិបត្តិការទៅកាន់ទីតាំងខាងលើ  ដោយសង្គេតឃើញថា  ជនរងគ្រោះដែលដេកស្លាប់នៅក្រោមដើមមៀន នោះមានឈ្មោះ សេ  ជាពលករខ្មែរ  មកធ្វើការជាកម្មករបេះផ្លែឈើ  ជាមួយនឹងកម្មករជាច្រើននាក់ទៀតដែលជាជនជាតិខ្មែរដូចគ្នា  ដោយនៅលើខ្លួនប្រាណផ្នែកខាងឆ្វេងមានស្នាមចាក់ដោយកាំបិតពាសពេញរាងកាយ បណ្តាលអោយដេកស្លាប់នៅក្នុងថ្លុកឈាម ឯជនបង្កដែលមានគ្នា៣នាក់  ក៏បានគេចខ្លួនបាត់អស់ទាំងយប់  ដោយឃាតកម្មនេះបានកើតឡើងដោយសារតែទំនាស់ពាក្យសំដីក្នុងពេលផឹកសុី  នៅក្នុងចំការមៀន  រហូតឈានដល់ការចាក់សំលាប់គ្នា ក្រោយពីបានធ្វើការសាកសួរ  និងស្រាវជ្រាវទៅលើកម្មកដទៃទៀតរួចមកទើបដឹងថាជនសង្ស័យដែលជាឃាតករមានឈ្មោះ ១. អយ គឹមសុន  ភេទប្រុស  អាយុ២៥ឆ្នាំអាយុ ពិសិដ្ឋ  ភេទប្រុស  អាយុ២៩ឆ្នាំ  និង៣. រេត វីរៈ  ភេទប្រុស  អាយុ១៩ឆ្នាំជនទាំង៣នាក់  ជាពលករខ្មែរដែលចូលមកធ្វើការក្នុងប្រទេសថៃតាមច្រកតំបន់អូររំដួល ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ភ្លាមៗនោះដែរ  ក្រុមតម្រួតបានបោះដៃទៅតាមបណ្តាកំលាំងដែលឈរជើងពីចំណុចកើតហេតុរហូតដល់ខ្សែបន្ទាត់ព្រំដែន  ស្រុកភ្នំព្រឹក  ទីបំផុតក៏ត្រូវចាប់ខ្លួនបាន  ដោយបច្ចុប្បន្នក្រុមតម្រួតថៃក៏បានប្រគល់ទៅអោយកំលាំងជំនាញដើម្បីចាត់ការតាមនិតិវិធី ឯសពក៏ត្រូវបានតម្រួតកំពុងចាត់ចែងរកសាច់ញាតិដើម្បីបញ្ជូនចូលមកកម្ពុជាវិញក្នងការរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា

...

465471cf-ef4f-473d-876b-e8a5ea3cb786 a00f66f6-5acd-48f5-bbf6-e260eed29114 62b63576-62b7-4864-a0a0-043962f29faf 0f6babdc-965a-4592-8c8f-4178a1450bdf 74a56f9a-bb9f-4a85-975f-72705cac7cdc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print