ជនសង្ស័យម្នាក់រត់គេចខ្លួនបានជាង១ឆ្នាំ ត្រូវនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនពីបទឃាតកម្ម

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ការិយាល័យព្រហ្មទណ្ឌកម្រតិធ្ងន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចវត្ដសំពៅមាស នៅកុដ្ឋលេខ៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តាមដីការបញ្ជាអោយចូលខ្លួន របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ពីបទឃាតកម្ម ប្រព្រឹត្តិកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជនសង្ស័យ មានឈ្មោះ រៀម ចាន់ដា ហៅខុង ភេទប្រុស អាយុ២២ឆ្នាំ ទីកន្លែងកំណើត នៅភូមិតាកែវ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងអាស្រ័យបច្ចុប្បន្ននៅភូមិតាកែវ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌បានអោយដឹងថាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នៅមុនពេលប្រព្រឹត្ត ជនសង្ស័យនិងជនរងគ្រោះបានមានជម្លោះគ្នា នៅវត្តពេលកំពុងរាំធុងបាស ពេលនោះជនសង្ស័យក៏បានយកកាំបិតមកចាក់បណ្ដាលអោយជនរងគ្រោះស្លាប់តែម្ដង។ បន្ទាប់ពីបានប្រព្រឹត្តរួចជនសង្ស័យបានរត់គេចបាត់អស់រយៈពេលជាង១ឆ្នាំ រហូតមករសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ការិយាល័យព្រហ្មទណ្ឌកម្រតិធ្ងន់ សហការកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបានប្រគល់ជូនកម្លាំងនគរបាលខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ៕

...

9562f4b6-1097-4628-9ba4-c11932104be4 85f8c037-40a1-4830-8675-89fd029c2b01 7d714d69-8856-49ac-b558-1551247ea84d 4f253d3b-fa9b-4783-bf6c-c6ab838834a1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print