តុលាការឃុំខ្លួនបុរសម្នាក់ករណីបង្កគ្រោះថ្នាក់ចរាចរស្លាប់បុរសម្នាក់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល ៖ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី៣១ ខែឧសភា សម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរករណីបើករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់នៅស្រុកកណ្ដាលស្ទឹង ។

មន្ត្រីតុលាការថ្លែងថា បុរសរូបនេះឈ្មោះ ចាប សុខលីម អាយុ៤០ឆ្នាំ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ ” បើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ ” តាមត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា នៅចំណុចផ្លូវលំ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។

នគរបាល បញ្ជាក់ថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយលឿងគ្មានស្លាកលេខ បើកបរដោយឈ្មោះចាប សុខលីម ពីលិចទៅកើតបុកម៉ូតូរងគ្រោះម៉ាកគុបមូល៥០ គ្មាន ស្លាកលេខ បើកបរឈ្មោះសំរោង ទុយ ភេទប្រុស អាយុ ៧៩ឆ្នាំ បណ្តាលឲ្យស្លាប់ជនរងគ្រោះពេលនាំទៅមន្ទីរពេទ្យ ៕  ដោយ៖ចេស្តា

...

0cfb1a32-b5ae-4cb1-9711-d9fcf76ca5b9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print