ភ្នំពេញ ៖ រថយន្តកូរ៉ូឡាបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរំកិលមួយកង់សមត្ថកិច្ចប៉ុស្តិបឹងទំពុនមកដល់អោយម្ចាស់រថយន្តបង្កកិលរបាំងថ្មដាក់កន្លែងដើមវិញរួចអោយស្ទួចទៅជួសជុលដោយខ្លួនឯងមិនបានឃាត់រថយន្តបង្កហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០១មិថុនាឆ្នាំ២០១៧តាមបណ្ដោយផ្លូវ២៧១កែងផ្លូវ៤៣២ស្ថិតក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌សពាក់ស្លាកលេខភ្នំពេញ2S.4473បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវណ្ដាលឲ្យវេរចេញពីកន្លែងដើមអស់មួយកង់រថយន្តបង្កដាច់រ៉ូទីលកង់មុខខាងឆ្វេងទៅលែងរួចភ្លាមម្ចាស់រថយន្តបង្កបានហៅរថយន្តស្ទួចមកស្ទួចបំណងយកចេញពីកន្លែងកើតហេតុគេចពីការទទួលខុសត្រូវតែត្រូវសមត្ថកិច្ចប៉ុស្តិទួលទំពូង២មកទាន់អោយដាក់ចុះវិញលុះបន្តិចក្រោយមកសមត្ថកិច្ចប៉ុស្តិបឹងទំពុនមកដល់អោយម្ចាស់រថយន្តកិលចូលកន្លែងដើមវិញហើយអោយយករថយន្តទៅជួសជុលចុះ។
គួបញ្ជាក់ផងដែរថា៖នៅគ្រប់បណ្ដាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញគេតែងតែឃើញករណីបង្កផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋមិនថាម៉ូតូឬរថយន្តត្រូវតែយកទៅផ្នែកចរាចរណ៍ក្រុងតែករណីបែជាមិនឃាត់ទៅវិញ៕ដោយ៖ភារ៉ា ដង្កោ
...