រដ្ឋប្រហារមិនបានសម្រេចនៅក្នុងប្រទេសតួគី គឺជាហេតុផលដែល លោកប្រធានាធិបតីអីដូហ្គានបញ្ចេកកណ្តប់ដៃដែក កម្ចាត់មន្ត្រីក្បថ ដោយលោកប្រធានាធិបតីបានចាប់មន្ត្រីយោធា អ្នកពាក់ព័ន្ធទៅនិងការធ្វើរដ្ឋប្រហារ រាប់ពាន់នាក់ទៅកាន់ទោស ។
ហេតុការនោះហើយគឺចាឧកាសដ៏ល្អបំផុត របស់ប្រធានាធិបតីក្នុងការកម្ចាត់ មន្ត្រីប្រឆាំង និងគោលនយោបាយរបស់លោក ។ នៅពេលនេះ អ្នកណាដែល មានទស្សន សកម្មភាពប្រឆាំងរដ្ឋាភិបាល គឺត្រូវចាប់ខ្លួន ហើយចោទប្រកាន់ថា បានចូលរួមជាមួយ សកម្មភាពធ្វើរដ្ឋប្រហារ ។
ក្រោយរដ្ឋប្រហារ ដោយមានការចាប់ខ្លួនមន្ត្រីស៊ីវិល និងយោធា ជាច្រើនទៅកាន់ទោសធ្វើឲ្យគេមានការមន្ទិលសង្ស័យ ពីធាតុពិតនៃការធ្វើរដ្ឋប្រហារ នៅតួគីនាពេលកន្លងមក។រដ្ឋប្រហារចំពេលដេលប្រធានាធិបតីមិននៅហើយត្រូវបង្រាប់ភ្លាម នៅពេលនោះ ហើយពលរដ្ឋជាច្រើនក៏បានចេញទៅរារាំងទាន់ពេលវេលា។តើនោះជាការរៀបចំដើម្បីពង្រឹងអំណាចរយ៉ាងណា?
ឧត្តមសេនីមួយរូប ដែលបញ្ចូនទៅកាន់ទោស ធ្លាប់បានលើកឡើងថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីរដូវក្តៅឆ្នាំមុនជាគម្រោងរៀបចំអោយបរាជ័យតែម្តងព្រោះផែនការនោះមើលទៅហាក់បីដូចជា “មិនសមហេតុផល” ហាក់បីដូចជា “ភាពយន្តហូលីវូដ” មួយអញ្ចឹង។
លោកឧត្តមសេនីយ៍ Hakan Evrim ដែលជាមេបញ្ជាការមូលដ្ឋានអាកាស Akinci ដែលស្ថិតនៅក្រៅរដ្ឋធានីអង់ការ៉ាបានប្រាប់តុលាការកាលពីថ្ងៃទី២៩ខែឧសភាថាគាត់មិនយល់ពីការរៀបចំធ្វើរដ្ឋប្រហារកាលពីឆ្នាំមុនទេបើគេចង់ធ្វើរដ្ឋប្រហារមែនឆែកតែតាមអ៊ីនធ័រណេតក៏ដឹងដែរប៉ុន្តែជាក់ស្តែងរដ្ឋប្រហារដែលបានកើតឡើងហាក់បីដូចជាឆាកល្ខោនដែលគេរៀបចំទុករួចជាស្រេច។ “ដោយផ្អែកលើបទពិសោធការងាររបស់ខ្ញុំការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះរៀបចំផែនការអន់បំផុតសឹងតែមិនគួរអោយជឿវាមើលទៅមិនសមហេតុផលផ្ទុយទៅនឹងរបៀបវីរៈរៀបចំរបស់កងកម្លាំងប្រដាប់អាវុធទួកគី” ឧត្តមសេនីយ៍ Evrim លើកឡើងក្នុងសវនាការ។
ការឆ្លើយតបរបស់ឧត្តមសេនីយ៍ Evrim ត្រូវបានផ្តល់ជូនក្នុងសវនាការតុលាការករណីពិសេសដែលក្នុងនោះមានជនសង្ស័យ២២១នាក់ត្រូវកាត់ទោស។ ក្នុងយប់នៃការធ្វើរដ្ឋប្រហារលោក Evrim ជាមេបញ្ជាការ ក្រោមការគ្រប់គ្រោងរបស់លោកយន្តហោះចម្បាំងជាច្រើនហោះចេញពីមូលដ្ឋានអាកាសទៅទម្លាក់គ្រាប់បែកលើប៉ុស្តិ៍ប៉ូលីស, រដ្ឋសភាស្ថានីយទូរទស្សន៍និងបរិវេនវិមានប្រធានាធិបតីបានសម្លាប់មនុស្សជាង១០០នាក់ដែលភាគច្រើនគឺជាមន្រ្តីប៉ូលីស។
លោកបាននិយាយថាហេតុអ្វីបានជាយន្តហោះអាចទៅទម្លាក់គ្រាប់បែកនៅសភា? លោកបានបន្តថាគេទម្លាក់គ្រាប់បែកនៅរដ្ឋសភាពេលព្រឹកព្រលឹមនៅពេលដែលគេបានដឹងច្បាស់ថាការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានជោគជ័យ។លោកបានបន្ថែមទៀតថាការទម្លាក់គ្រាប់បែកនៅសភានាយកដ្ឋានប៉ូលីសនិងនៅខាងក្រៅវិមានប្រធានាធិបតីគឺវាមិនជាគោលដៅនៃការធ្វើរដ្ឋប្រហារនោះទេ។
លោក Evrim និយាយថា៖ “ពេលពិចារណាចំនួនយន្តហោះប្រយុទ្ធ F-16 ដែលបានគេប្រើនៅពេលយប់នោះគោលដៅទម្លាក់គ្រាប់បែកនិងការកំណត់ពេលវេលារបស់វាបញ្ចាក់ច្បាស់ថាវាត្រូវបានគេធ្វើឡើងដើម្បីបង្វែរមតិសាធារណៈនោះទេ”។
លោក Evrim បានចូលរួមការជជែកពិភាក្សាគ្នាថា តើប្រធានាធិបតីលោក Recep Tayyip Erdogan បានដឹងអំពីការធ្វើរដ្ឋប្រហារមុនឬទេ។ទីភ្នាក់ងារចារកម្មត្រូវបានគេជូនដំណឹងអំពីការធ្វើរដ្ឋប្រហារនៅម៉ោង២រសៀលហើយបុគ្គលិកទូទៅបានដឹងអំពីគម្រោងការធ្វើរដ្ឋប្រហារនៅម៉ោង៥ល្ងាច។លោក Evrim សួរថាហេតុអ្វីមិនមានការចេញបញ្ជាទុកជាមុនដើម្បីទប់ស្តាត់រដ្ឋប្រហារមុនពេលវាចាប់ផ្តើម?
លោកបាននិយាយថាការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះអាចទប់ស្កាត់ជាមុនដោយងាយបំផុតដោយសារមេបញ្ជាការដឹងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារជាមុន ប៉ុន្តែគេនៅតែបណ្តោយអោយរដ្ឋប្រហារនេះកើតមានឡើង។លោក Erdogan បាននិយាយថាលោកបានដឹងអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមបងប្អូនថ្លៃររបស់លោកពេលរសៀល (ក្រោយមកគាត់និយាយថាគាត់បានដឹងអំពីវានៅ៤:១៥រសៀលឬម៉ោង៨ល្ងាច១០នាទីយប់ដោយចម្លើយរបស់ប្រធានាធិបតីរូបនេះប្តូររហូតពេលសួរក្នុងបទសំភាសន៍ផ្សេងគ្នា) លោកបាននិយាយថាបញ្ជីមនុស្សអ្នកដែលត្រូវចាប់ខ្លួនត្រូវបានត្រៀមខ្លួនជាស្រេចខណៈពេលរដ្ឋប្រហារបានផ្ទុះឡើងហើយព្រះរាជអាជ្ញាចេញដីកាចាប់ខ្លួនជនសង្ស័យចេញនៅ២នាទីក្រោយពីនាយករដ្ឋមន្រ្តី Binali Yildirim បានជូនដំណឹងជាសាធារណជនអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។
នៅម៉ោង៤ព្រឹកខណៈពេលដែលរដ្ឋប្រហារនេះផ្ទុះឡើងព្រះរាជអាជ្ញាអង់ការ៉ាបានចេញដីកាចាប់ខ្លួនចៅក្រមនិងព្រះរាជអាជ្ញាចំនួន២,០០០នាក់។៨ម៉ោងក្រោយមកលោក Yildirim បាននិយាយថាការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះត្រួវបានបង្គ្រាបដោយជោគជ័យ។ដំណាក់កាលសំខាន់បំផុតនៃរដ្ឋប្រហារនៅថ្ងៃទី១៥ខែកក្កដា នៅរដូវក្តៅមុនគឺការចាប់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដែលកំពុងសំរាកលំហែរកាយនៅ Marmaris ជាទីក្រុងកំសាន្តមួយនៅព្រំដែនប្រទេសក្រិក។
លោកប្រធានាធិបតី Erdogan បានចាកចេញពី Marmaris វេលាម៉ោង០:៣០ ព្រឹកបន្ទាប់ពីសន្ទនាជាមួយ CNNTurk តាមវីដីអូ។ អង្គភាពដែលត្រូវបានប្រគល់ភារកិច្ចក្នុងការចាប់ខ្លួនលោក Erdogan ត្រូវបានគេអោយរង់ចាំក្នុងមូលដ្ឋានទ័ពអាកាស Cigli នៅក្នុងទីក្រុង Izmir ។ឧត្តមសេនីយ៍ Gokhan Sonmezates ដែលជាអ្នកដឹកនាំក្រុមក្នុងការចាប់យកលោក Erdogan នោះបាននិយាយថាគាត់ត្រូវបានគេបញ្ជាឱ្យទៅយកលោកប្រធានាធិបតីនិងនាំគាត់ទៅទីក្រុងអង់ការ៉ាដោយសុវត្ថិភាព។
លោក Sonmezates បាននិយាយថាក្រុមរបស់លោកត្រូវបានគេអោយរង់ចាំនៅក្នុងមូលដ្ឋានទ័ពអាកាស Cigli ចំនួន៤ម៉ោងខណៈពេលដែលពិភពលោកទាំងមូលបានដឹងថាលោក Erdogan បានចាកចេញពីសណ្ឋាគាររបស់គាត់និងកំពុងនៅតាមផ្លូវរបស់គាត់ទៅទីក្រុងអ៊ីស្តង់ប៊ុល។លោក Sonmezates បាននិយាយថា “ខ្ញុំចង់ដឹងថាអ្នកណាដែលបានធ្វើឱ្យពួកយើងរង់ចាំអស់រយៈពេល៤ម៉ោង” ៕