តុលាការឲ្យនាំ​ឧកញ៉ា​ម្ចាស់​គ្រឿងញៀន មក​ថ្លឹង​ថ្នាំ​ញៀន​ជាក់ស្តែងចំពោះមុខ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០១៧ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដោយបានការអនុញ្ញាតពីស្ថាប័នសាលាដំបូងរាជធានីភ្នំពេញដែលបានតម្រូវឲ្យអនុរក្សពន្ធនាគារនាំយកថ្នាំញៀនដែលសមត្ថកិចរឹបអូសបាននិងនាំខ្លួនឧកញ៉ាជាម្ចាស់ថ្នាំញៀន និងគូកនមកពិនិត្យ ថ្លឹងឲ្យដឹងឃើញច្បាស់លាស់ជាក់ស្តែង ថាមានប៉ុន្មានគីឡូក្រាម។

ចំណាត់ការនេះបានធ្វើឡើងក្រោមក្រសែភ្នែកជនសង្ស័យឈ្មោះ ស៊ី ឡាឡយ ហៅខាំឡយ ភេទប្រុស អាយុ៤២ឆ្នាំ មានងារជាឧកញ៉ា និងជាម្ចាស់សណ្ឋាគាររតនៈ និងម្នាក់ទៀតឈ្មោះ លួន សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជាគូកន បានពិនិត្យឃើញសមត្ថកិច្ចជំនាញថ្លឹងថ្នាំញៀននោះហើយ គឺមានទម្ងន់៥៤គីឡូ៦ក្រាម។ ទម្ងន់ថ្លឹងជាក់ស្តែងនេះ ត្រូវបានជនសង្ស័យជាម្ចាស់គ្រឿងញៀន និងគូកនទទួលស្គាល់ការពិតនិងគ្រប់ចំនួនមែន ទើបសមត្ថកិច្ចបានវេចខ្ចប់ទុកវិញ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ឲ្យដឹងថា នេះជាទម្ងន់ជាក់ស្តែង៥៤គីឡូ និង៦ក្រាម ដែលជាថ្នាំញៀនមានលក្ខណៈ៣ប្រភេទ (មេតំហ្វេតាមីន គ្រាប់ ម្សៅ និងហេរ៉ូអីន)។ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បានធ្វើតេស្តលើសារជាតិថ្នាំញៀននោះ ដោយរង់ចាំបង្កើតគណៈកម្មការធ្វើតេស្តសិន។ ក្រោយថ្លឹងដឹងទម្ងន់ និងមានការទទួលស្គាល់ពីឧកញ៉ាម្ចាស់ថ្នាំញៀនរួចហើយ អនុរក្សពន្ធនាគារបាននាំជនសង្ស័យ ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារវិញ។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៧ ដកហូតថ្នាំញៀនបាន២គីឡូក្រាម និងយប់ឈានចូលថ្ងៃទី១៩ ឧសភា ២០១៧ ទៅដកហូតថ្នាំញៀននៅទីតាំងមួយកន្លែងទៀត មុខវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានថ្នាំញៀនជាង៥០គីឡូក្រាមទៀត ទើបសមត្ថកិច្ចមានចំណាត់ការតាមច្បាប់ជាបន្តបន្ទាប់ ៕ ប្រាថ្នា

...

nkd001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print