ប្រពន្ធទ្រាំនឹងអំពើហិង្សា​ ប្តីវាយតប់លែងបាន ដាច់ចិត្តលេបថ្នាំកណ្តុរប៉ងបញ្ចប់ជីវិត

ចែករំលែក៖

ខេត្តកណ្តាល ៖ អំពើហិង្សាដែលតែងតែកើតមានដដែលៗនៅក្នុងគ្រួសារមួយ ដល់ថ្ងៃកើតហេតុ ស្រ្តីជាប្រពន្ធមិនអាចទ្រាំបាន រហូតដាច់ចិត្តលេបថ្នាំកណ្តុរប៉ងបញ្ចប់ជីវិត តែត្រូវបានប្តីឃើញក៏យកទឹកពីក្បាលរ៉ូណេបាញ់បញ្ចូលមាត់ ដើម្បីឲ្យក្អួតចេញមកវិញ រួចបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅផ្ទះជនរងគ្រោះ មានទីតាំងស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០១៧ ។

ស្រ្តីជាប្រពន្ធឈ្មោះ ឡោះ រ៉ហានី អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម ។ ចំណែកជនសង្ស័យ ជាប្តី ឈ្មោះកូប យូសុះ អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម  ។

តាមការឲ្យដឹងពីអ្នកស្រុកភូមិបាននិយាយឲ្យដឹងថា គ្រួសារមួយនេះជារឿយៗ អំពើហិង្សាតែង តែកើតមាន ដោយកន្លងមកប្តីធ្លាប់ប្រើប្រាស់ថ្នាំញៀន ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យ បានឈ្លោះប្រកែកជាមួយប្រពន្ធ រឿងប្រើកូនឲ្យគួកខោអាវ ។ ដោយជនរងគ្រោះបានដៀល ត្មិះទៅលើប្តី ធ្វើឲ្យប្តីខឹងស្ទុះទៅទាត់កាតូទឹក បណ្តាលខ្ទាតត្រូវជនរងគ្រោះចំភ្លៅ ជនរងគ្រោះបានយកកាតូទឹកគប់ទៅវិញ ។  ពេលនោះបុរសទ្រូងប្រាំហត្ថ ជាប្តី នាមស្ទុះមកទះកំភ្លៀង២ ដៃចំចំហៀងក្បាលខាងឆ្វេងរួចគេចខ្លួនមកក្រោយផ្ទះបាយ ។ ចំណែកជនរងគ្រោះបានរត់មកប្តឹងឈ្មោះទ្រេះកូប ព្រឹទ្ធិចារ្យក្នុងភូមិ ឲ្យជួយអន្តរាគមន៍ ។

ក្រោយស្ងប់ហេតុការណ៍នេះតិច ជនរងគ្រោះបានដើរទៅទិញថ្នាំកណ្តុរចំនួន៣កញ្ចប់ មក អង្គុយផឹកនៅផ្ទះបាយ ។ ប្តីឃើញក៏បានស្ទុះនាំជនរងគ្រោះទៅកន្លែងរ៉ូណេទឹក ហើយបាញ់ ទឹកបញ្ចូលមាត់ ដើម្បីឲ្យក្អួតចេញមកវិញ ។ បន្ទាប់មកឪពុកម្តាយជនរងគ្រោះបានដឹកទៅមន្ទីរពេទ្យកម្ពុជា-គុយវ៉ែតព្រែកអញ្ចាញ ។

ករណីនេះ បុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍ឬស្សីជ្រោយ ដើម្បីចាត់ការបន្តតាមនីតិវិធី  ៕ ស្អាងជ័យ

...

ba757d09-6754-4b8a-84b6-8fd96d1b3fd9 8fe7cb55-8422-4a4a-8144-b0523015c16c 072f029a-6229-482e-9d57-af7531aaa8b0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print