ខេត្តកណ្តាល ៖ រថយន្តធំៗដែលត្រូវធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ១ /២ /៣ /៤ /៥ /៦/៨/២១អា /២១បេ /(១១៥ចាស់) និងផ្លូវជាតិ លេខ ១១០ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១១យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នឹងត្រូវបិទចរាចរណ៍ ចំពោះរថយន្តធុនធំ តាមផ្លូវជាតិដូចបានជម្រាបជូនខាងលើ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ និងជួយសម្រួលចរាចរណ៍ដល់ក្បួនយុទ្ធនាការ នៃការឃោសនា រកសំឡេងឆ្នោត ឃុំ-សង្កាត់ ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លេខ៥០៤ សក.កណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ៕
សូមអានសេចក្តីជូនដំណឹងលម្អិតដូចខាងក្រោម ៖
...