មកភ្នំពេញថាចូលម៉ាស្សាឲ្យស្រួលខ្លួន បែរជាពិបាកចិត្តត្រូវនារីលួចលុយអស់៦០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាគ្រូបង្រៀននៅខេត្តកំពតហើយបានមកភ្នំពេញពេញដើម្បីសួសុចទុកប្រពន្ធដែលមករកសីុដោយមិនស្រួលខ្លួនក៏បានទៅរកកន្លែងម៉ាស្សាកោសជប់នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ខណះកំពុងកោសក៏ត្រូវនារីម៉ាស្សាបានលូកយកលុយអស់ចំនួន៦០០ដូល្លារ បង្កការភ្ញាក់ផ្អើលប្តឹងសមត្ថ កិច្ចកាលពីវេលាម៉ោង៨យប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០១៧ ។

បុរសជាគ្រូបង្រៀននោះឈ្មោះព្រំ ចាន់ថុនភេទប្រុសអាយុ៣៧ឆ្នាំមុខរបគ្រូបង្រៀន នៅភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។

តាមសម្តីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរួបគាត់ទើបតែមកពីស្រុកដើម្បីមកលេងប្រពន្ធនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ដោយមិនស្រួលខ្លួនទើបរួបគាត់បានធ្វើដំណើរមកកាន់ទីតាំងម៉ាស្សាផ្លូវ លេខ២០០៤ ដើម្បីអោយនារីម៉ាស្សាកោសខ្យល់អោយ។ ជនរងគ្រោះបានបន្តថា ពេលកោសខ្យល់រួចរាល់រួបគាត់ក៏បានលូកហោប៉ាវដើម្បីយកលុយអោយថ្លៃសេវ៉ាម៉ាស្សាស្រាប់តែបាត់លុយអស់ចំនួន៦០០ដូល្លារទើបធ្វើអោយគាត់ភ្ញាក់ផ្អើល ពេលនោះនារីម៉ាស្សាបាននិយាយថាមិនបាច់ប្តឹងផ្តល់នោះទេចាំគេជួយសងចុះនួន២០០ដូល្លារវិញតែមិនព្រមទើបព្រឹកថ្ងៃទី២ខែដដែលក៏ទៅប្តឹងសមត្ថកិច្ចជួយអន្តរាមន៍។

ក្រោយពីទទួលបានដំណឹងសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុភ្លាមតែទីតាំងខាងលើនោះបានបិទទ្វាអស់

ប្រជាពលរដ្ឋបានបង្ហើបថាទីតាំងខាងលើសមត្ថកិច្ចធ្លាបចុះធ្វើការឃាត់ស្ត្រីម៉ាស្សាជាច្រើនលើកច្រើនសាមកហើយពីបទលួចបន្លំលុយភ្ញៀវពេលចូលទៅម៉ាស្សាហើយក៏បញ្ជូនទៅតុលាការដែរតែមិនបានយូប៉ុន្មាក៏ចេញមកវិញនិងប្រកបរបដដែល។

នារីម៉ាស្សាទី១ត្រូវបានគេស្គាល់ឈ្មោះសៅសុខហេង អាយុ១៨ឆ្នាំ មុខរបនារីម៉ាស្សាខាងលើនិងទី២ឈ្មោះហេងធូ អាយុ៣០ឆ្នាំ មុខរបនារីម៉ា្សាដូចគ្នា ។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចតែប៉ុណ្ណោះចាំមើលតើសមត្ថកិច្ចនិងមានវិធានការយ៉ាងណាចំពោះករណីនេះ ៕ សុខាសែនជ័យ

...

image4 image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print