សង្គ្រាមពាណិជ្ជកម្ម អាចផ្ទុះឡើងក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ចែករំលែក៖

ការដែនអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ  អាចជាការចាប់ផ្តើមឲ្យមានសង្គ្រាមពាណិជ្ជកម្មពិភពលោកកើតឡើង។

ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានបញ្ចាក់ថា  ប្រទេសផ្សេងទៀតអាចនិងប្រតិកម្មខ្លំាងទៅលើសកម្មភាពរបស់អាមេរិក ហើយ យកពន្ធខ្ពស់ទៅលើផលិតផលអាមេរិក នាំចូលប្រទេសរបស់ខ្លួន  ដោយសារតែការផលិតនៅអាមេរិកមានតម្លៃទាបជាង  ដោយសារតែ លោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស។

ការសម្រេចដកចេញនោះអាចជួយឲ្យក្រុមហ៊ុន អាមេរិក ផលិតដែកថែប  នៅក្នុងស្រុក លក់ក្នុងតម្លៃថោកជាងគូរប្រជេងលើទីផ្សា ។ដូច្នេះការដាក់ទណ្ឌកម្ម ពាណិជ្ជកម្ម ទៅលើអាមេរិកវិញ គឺជាវិធីសាស្ត្រដើម្បីធ្វើឲ្យមានតល្យភាពនៃ ទំនិញ និងផលិតផលលើទីផ្សាពិភពលោក។

ក្រៅពីនេះប្រទេសតំបន់អឺរ៉ុប និងយកព័ន្ធ មួយទៀត ដែហៅងថាព័ន្ធ ( Carbon ) មានន័យថា ផលិតផលណាដែលផលិត បង្ករឲ្យមានផ្សេងច្រើន់ទៅលើអាកាស ដូចជាក្រុមហ៊ុនដែកថែម  ជាដើម នឹងត្រូវយកព័ន្ធកាន់តែខ្ព ស់។

ក្នុងពេលអាមេរិកដកចេញ ចិន និងសហភាពអឺរ៉ុបនឹងរួមគ្នាបន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែលកិច្ចព្រមព្រៀងស្តីពីអាកាសធាតុធ្វើឡើងនៅក្រុងប៉ារីសនៅឆ្នាំ២០១៥ ត្រូវបានចុះហត្ថលេខាផ្តល់សច្ចាប័នដោយប្រទេសចំនួន ១៤៧ ដែលនៅក្នុងនោះមានទាំងអាមេរិកផង។ ប្រទេសចំនួន ១៧៥ ក្នុងពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រទី ២២ ខែមេសា ២០១៦។

បើសិនអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង នោះអាមេរិកក្នុងនាមជាប្រទេសមហាអំណាចលើលោកនឹង គ្មានទឹកមាត់ប្រៃ ទៅនិយាយជាមួយគេ ក្នុងរឿងអាកាសធាតុ។

អាមេរិកជាប្រទេសឧស្សាហកម្ម ដែលបញ្ចេញផ្សែងពុល ឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេក្នុងលោក បន្ទាប់ពីចិន។ បើសិនអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀង នោះគេបារមភថា ប្រទេសដទៃទៀត នឹងអាចយកលេស មិនគោរពតាមកិច្ចព្រមព្រៀងដូចអាមេរិក។ បើមានប្រទេសបញ្ចេញផ្សែងពុលច្រើននាំគ្នាតាមអាមេរិក នោះ ក្តីអន្តរាយនឹងកើតមានជាមិនខាន ព្រោះ ថា ផ្សែងពុល ឧស្ម័នផ្ទះកញ្ចក់ ជាដើមហេតុធ្វើឲ្យផែនដីឡើងកំដៅ និងធ្វើឲ្យអាកាសធាតុប្រែប្រួលលែងទៀងទាត់ដូចមុន ៕

...

trump top-polluted-us-cities

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print