របួសធ្ងន់២នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកគិរីវង់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរស ២ នាក់បានរងរបួសធ្ងន់បន្ទាប់ពីបើកបរបញ្ច្រាសគ្នាក្នុងល្បឿនលឿនដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ១ និង ៥៣ នាទី ស្ថិតនៅចំណុចភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងម៉ូតូ និងម៉ូតូដែលបើកបរក្នុងទិសដៅបណ្ចាស់គ្នា ដែលម៉ូតូទី ១ ម៉ាក Ari Black ពណ៍ក្រហម ដែលបើបរដោយឈ្មោះ សេម ធិ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បើកបរពីលិចទៅកើត បានរងបាក់ស្មងជើងខាងឆ្វេង និងរបួសថ្ងាសលើចិញ្ចើមខាងឆ្វេង ធ្ងន់ធ្ងរ ។

ណែកម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream C125 ស៊េរី 2016 ពណ៍ខ្មៅ បើកបរដោយឈ្មោះ ផុន ផល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បើកបរពីកើត ទៅលិច បានរងរបួសត្រង់ថ្ងាសលើចិញ្ចើមខាងឆ្វេងធ្ងន់ធ្ងរ ។

បច្ចុប្បន្នម៉ូតូទាំង ២ គ្រឿងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ភ្នំដា

...

unnamed unnamed (3) unnamed (2) unnamed (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print