ភ្នំពេញ៖ ពិធីនេះបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅវត្តសុវណ្ណមនីវង្ស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
លោក លី សាវេត អភិបាលខណ្ឌសែនសុខ និង លោក អ៊ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សាខណ្ឌបានដឹកនាំគ្នា ដឹកនាំមន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធ្វេីពិធីសូត្រមន្តកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នេះជាវេនកាន់បិណ្ឌថ្ងៃទី៣ ដេីម្បីចូលរួមលេីកស្ទួយនិងគោរពដល់ព្រះពុទ្ឋសាសនាជាសាសនាដែលជាសាសនារបស់រដ្ឋ ។
ទេយ្យទានដែលត្រូវបានយកទៅប្រគេនព្រះសង្ឃនៅទីនោះរួមមាន ១/ អង្ករ២បាវ ទម្ងន់១០០គីឡូក្រាម ២/ មីកញ្ចប់ ចំនួន១កេសធំ ៣/ ទឹកដោះគោកំប៉ុង ចំនួន១កេសធំ ៤/ត្រីខកំប៉ុង ចំនួន១កេសធំ ៥/ ទឹកបរិសុទ្ឋ ចំនួន៥កេស ៦/ ទឹកក្រូច ចំនួន៥កេស ៧/ ស្ករស ចំនួន១បាវ ចំណុះទម្ងន់២៥គីឡូក្រាម ៨/ផ្កាឈូក២កន្ទ្រក ជេីងបិណ្ឌ១គូរ និងប្រាក់ ចំនួន ៥០មឺុនរៀល ។
នៅក្នុងពីធីសូត្រមន្តកាន់បិណ្ឌនោះ ថ្នាក់ដឹកនាំសាលាខណ្ឌសែនសុខបាននាំយកនូវ ថវិកាគ្រឿងឧបភោគបរិភោគ និង ម្ហូបអាហារ ជាចង្ហាន់ប្រគេនដល់ព្រះសង្ឃ តាអាច្ចា្យ និងដូនជីគង់នៅចាំព្រះវស្សា សមាទានសីលនៅទីនោះផងដែរ ៕
...
ដោយ៖ តុង សីហា