ជិះម៉ូតូលឿនដល់ផ្លូវកោងលើស្ពានអាកាសស្ទឹងមានជ័យបុកបង្កាន់ដួលសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅកណ្តាលស្ពានអាកាសស្ទឹងមានជ័យដោយសារបុរសម្នាក់ជិះម៉ូតូលឿនពេក ជ្រុលដៃចង្កូតទៅប៉ះ នឹងបង្កាន់ដៃស្ពានបណ្ដាលឲ្យដួលម៉ូតូសន្លប់ស្ដូកស្ដឹងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សាក្សីបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះមិនស្គាល់ឈ្មោះម្នាក់អាយុជាង២០ឆ្នាំ  មិនដឹងថាមកពីណាទៅណាបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1S 0016 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីក់តទៅលិចក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ ស្ពានអាកាសស្ទឹងមានជ័យ អ្នកបើកម៉ូតូបាន បន្ថែមល្បឿនឡើងស្ពានយ៉ាងលឿនថែមទៀតទៅដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតបុកបង្កាន់ដៃស្ពាន អាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដួលនិងធ្វើឲ្យអ្នកបើកម៉ូតូ រងរបួសបែកក្បាល សន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ នៅគ្លីនិកឯកជនភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានទៅដល់ហើយយកម៉ូតូរបស់ជនរងគ្រោះដែលខូចខាតតិចតួចទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ រង់ចាំសាច់ញាតិគ្រួសារជនរងគ្រោះយកឯកសារម៉ូតូទៅបង្ហាញយកម៉ូតូទៅប្រើប្រាស់វិញ៕ ប្រាថ្នា

...

_____________

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print