ភ្នំពេញ ៖ សមត្ថកិច្ចបានប្រទះឃើញរថយន្ត១គ្រឿងត្រូវបានជនមិនស្គាល់មុខយកមកចតប្លុងទុកចោលនៅតាមផ្លូវសាធារណៈនៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាំងពីយប់លុះដល់ម៉ោង១១កន្លះព្រឹក នាថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៧ ទើបប្រជាជនរាយការរណ៍ប្រាប់ប៉ូលិសមូលដ្ឋានអោយមកយកទៅរក្សាទុក។
លោកដួង វណ្ណះ នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានប្រាប់ក្រុមអ្នកកាសែតថា លោក ទើបតែទទួលបានពត៌មាននេះនៅវេលាម៉ោង១១ថ្ងៃ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពីប្រជាជននៅក្បែរកន្លែងកើតហេតុនោះបានអោយដឹងថា កាលពីយប់មិញមានមនុស្ស៣នាក់ជិះក្នុងរថយន្តនេះ មកជួបមិត្តភក្តិគេ ប៉ុន្តែនៅ ពេលជួបនិយាយ រួចមិនដឹងជាយ៉ាងម៉េចស្រាប់តែនាំគ្នាចេញទៅបាត់ដោយចត រថយន្តខាងលើម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ 2A 7616 ទុកចោលនៅទីនេះ។
ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋនៅក្បែរនោះដែលបានឃើញហេតុការណ៍នេះ តាំងពីយប់រហូតដល់ថ្ងៃត្រង់មិនឃើញមកយកហើយបង្ករអោយកកស្ទះតាមដងផ្លូវសាធារណៈផង ទើបរាការណ៍មកប្រាប់សមត្ថកិច្ចនគរបាលមូលអោយមកត្រួតពិនិត្យ។
ប៉ូលិសបានជួលជាងសោរ មកឆ្កឹះបើកទ្វារថយន្តនេះដើម្បីត្រួតពិនិត្យមើលតែពុំមានឃើញវត្ថុអ្វីចម្លែកឬល្មើសច្បាប់នោះទេ ហើយក៏នាំយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋានធ្វើការស្រាវជ្រាវរកម្ចាស់អោយមកទទួលយកវិញ៕