យាយ​ព្រឿង​ ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្ទឹង​ត្រែង​ ត្រូវ​តុលាការ​កាត់ទោស​នៅ​ព្រឹក​នេះ​

ចែករំលែក៖

ភ្នំពេញ ៖ ឈ្មួញឈើដ៏ធំនៅភូមិភាគឦសាននិងមានទីតាំងស្តុកឈើជាច្រើនកន្លែងនៅក្នុងខេត្តស្ទឹងត្រែង ឈ្មោះ ហេង សុខនាង ហៅយាយព្រឿង ត្រូវបានអនុរក្សពន្ធនាគារម២ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះ ។ មជ្ឈដ្ឋានមួយចំនួន រង់ចាំមើលថា តើជោគវាសនាយាយព្រឿង នឹងត្រូវតុលាការសម្រេចយ៉ាងណា ? ។

សូមបញ្ជាក់ថា យាយព្រឿង ជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន និងមានទីតាំងស្តុកឈើជាច្រើនកន្លែងនៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់ពីមេឈ្មួញដ៏ធំរូបនេះ បានយករថយន្ត២គ្រឿង និងកម្មករ៧នាក់មានបំណងទៅរំដោះយកឈើ ដែលសមត្ថកិច្ចបង្ក្រាបចាប់ ហើយនាំយកទៅរក្សាទុក នៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់នោះ។

ក្រោយការចាប់ខ្លួន យាយព្រឿង ត្រូវបានគេផ្ទេរសមត្ថកិច្ចតុលាការពីខេត្តស្ទឹងត្រែង មកកាន់តុលាការរាជធានីភ្នំពេញវិញ។

យាយព្រឿង ដែលមានឈ្មោះ ហេង សុខនាង មានអាយុ៥៧ឆ្នាំ ជនជាតិវៀតណាម អាស័យដ្ឋានស្នាក់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ៕ ចេស្តា

...

as-5-768x576 as-1-1 as-4-1-768x455 as-3-1 as-2-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print