គេសង្កេតឃើញថា ចាប់ពីម៉ោង១២យប់ឡើងទៅ មានរថយន្តចំណុះ៥តោន បិទឃ្លុបជិត ពណ៌ស នឹងរថយន្តកូរ៉េចំណុះ៦តោន ទ្រុងខៀវក្បាលស ដឹកឈើក្រហមពេញៗរថយន្ត ចាកចេញពីភូមិកំពត ភូមិបុស្សធំ ឃុំប្រមេរុ ឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តព្រះវិហារនិងខេត្តសៀបរាប យ៉ាងរលូននិងស្ងប់ស្ងាត់បំផុត គ្មានសមត្ថកិច្ច ជំនាញណាបង្ក្រាបឡើយ ។
ជាក់ស្តែងរថយន្តដឹកឈើខាងលើនេៈ ជារបស់មេឈ្មួញ២រូប ទី១- ឈ្មោះ ស៊ីម លាងសាន ជាមន្ត្រីបណ្តែតរបស់ មន្ទីរអធិការកិច្ចទំនាក់ទំនងរដ្ឋសភានឹងព្រិទ្ឋសភា និងទី២-ឈ្មោះ ឈុំ រស្មី ប្រធានការិយាល័យ នៃមន្ទីរអធិការ កិច្ច ដោយមានលោក ធួន សេង កេង ប្រធានមន្ទីរអធិការកិច្ចខេត្តព្រះវិហារនៅពីក្រោយខ្នង និងមានការសម្រប សម្រួលពីលោក គង់ សម្បតិ្ត នាយកព្រៃការពារព្រះរការផងដែរ ។ សកម្មភាពដឹកឈើអត់ច្បាប់របស់មេ ឈ្មួញល្បាញល្បីទាំងពីររូបខាងលើ បានកើតពេញបន្ទុកជាយូរឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ច ឬជំនាញ ណាហ៊ានបង្ក្រាបឡើយ រហូតពេលខ្លះដេញវ៉ៃអ្នកការសែតដែលតាមប្រម៉ាញ់យករូបភាពរថយន្តដឹកឈើពួកគេ ថែមទៀតផង ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ធ្លាប់បានប្រតិកម្មចំពោះការដឹកជញ្ជូនឈើរបស់មេឈ្មួញខាងលើនេះ ម្តងរួចមកហើយៗបានបង្កើតក្រុមចម្រុះចាំបង្ក្តាបរថយន្តមេឈ្មួញនេះ ដែលមានលោក លឹ ម៉ៅ អភិរងស្រុកត្បែងមានជ័យ ជាប្រធាន តែក្រុមនេះមិនបានបង្ក្រាបទេ បែរជាបង្កើតក្រុមចម្រុះចាំរាប់ក្បាឡានយកលុយទៅវិញ ។ សកម្មភាពដឹកឈើខុសច្បាប់នេះ មិនមែនថាអាជ្ញាធរខេត្តមិនដឹងទេ ព្រោះទីតាំងស្ទុកឈើ នឹងជាផ្ទះរបស់មេ ឈ្មួញធំៗទាំង២នេះនៅជាប់របងផ្ទះអភិបាលខេត្តតែម្តង ៕