ប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំ យកម៉ូតូម្តាយទៅលក់អស់២៦គ្រឿងម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវម្នាយបង្កើតប្តឹងអោយសមត្ថកិច្ចជួយអន្តរាគម៍និងឃាត់ខ្លួនយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនខណៈរូបគេបានប្រើប្រាស់នូវសារធាតុញៀនអស់ជាច្រើនឆ្នាំថែមទាំងបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះអស់ជាច្រើន។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះលេខ៩៩Bក្រុម២ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនញៀនថ្នាំនោះមានឈ្មោះ កង ដារ៉ាវុធ អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះកើតហេតុខាងលើមានប្រពន្ធឈ្មោះ សៀន ធីតា អាយុ២៨ឆ្នាំនិងកូន២នាក់ប្រុស១ស្រី១។

ប្រភពពីនគរបាលប៉ុស្តិ៍ទឹកថ្លាបានអោយដឹងថាមុននឹងឃាត់ខ្លួនយុវជនខាងលើគឺដោយសារតែម្តាយបង្កើតបានទូរស័ព្ទមកប្រាប់ថាកូនប្រុសរបស់គាត់បែកថ្នាំហើយកំពង់អុកឡុករករឿងវាយប្រពន្ធនិងគំរាមសម្លាប់ទៀតផងទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួ។

តាមប្រភពពីម្តាយបង្កើតដែលដាច់ចិត្តប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនកូនប្រុសបង្កើតរបស់ខ្លួននោះបានអោយដឹងថា កូនប្រុសរូបនេះធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយៗធ្លាប់ជាប់នៅមណ្ឌលបន្សាបគ្រឿងញៀន៣ខែកន្លះ និងធ្លាប់ជាប់នៅពន្ធធនាគាព្រៃស២ឆ្នាំកន្លះរួចមកហើយ។មិនតែប៉ុន្នោះរូបគេបានយកម៉ូតូនៅក្នុងផ្ទះយកទៅលក់ដើម្បីយកលុយទិញថ្នាំញៀនជក់បើសរុបទៅអស់ចំនួន២៦គ្រឿងផងដែហេតុនេះហើយទើបគាត់ទ្រាំលែងបានក៍សម្រេចចិត្តប្តឹងទៅសមត្ថកិច្ចអោយចាប់ខ្លួនចាត់ការតាមច្បាប់ចុះ។

ស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែថារូបនាងបានរៀបការជាមួយនិងប្តីដែលប្រើប្រាស់គ្រឿងញៀននេះបាន៦ឆ្នាំហើយៗមានកូនប្រុសស្រី២នាក់នៅក្នុងបន្ទុកប៉ុន្តែនាងមិនបានដឹងថាប្តីគាត់ជក់គ្រឿងញៀននោះទេ។ហើយកន្លងមកប្តីរូបនេះតែងតែវាយធ្វើបាបនាងរហូតពេលខ្លះគំរាមសំលាប់ទៀតផងធ្វើអោយនាងភ័យខ្លាចខ្លាំងណាស់។ហើយនៅថ្ងៃកើតហេតុប្តីនាងបានយកកូនកាំបិតមកដាក់ក្បែខ្លួននិងគំរាមសម្លាប់ទើបនាងភ័យក៍ប្រាប់ទៅម្តាយក្មេកពេលនោះម្តាយក្មេកក៍ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនតែម្តង ៕ តុង សីហា

...

2e56039e-123c-420b-879c-c61d973627ca 9ad2076b-0e01-424a-998d-e1cf300cb647 366b1e00-671a-4d81-8a26-85fbdeaed94e 26686ef9-48b9-47fc-92c8-4610815bb4e2 eb95a974-f061-4e6d-b608-716f92b0f14a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print