ភ្នំពេញ ៖ យុវជនម្នាក់ជាបុគ្គលឹកផ្នែកចុងភៅធ្វើការនៅក្នុងហាងធីមកាហ្វេបានលួចជក់គ្រឿងញៀនក្នុងបន្ទប់ដេកហើយត្រូវបុគ្គលឹកដូចគ្នាឃើញក៍រត់ទៅប្រាប់ថៅកែអោយចាប់ខ្លួនយកទៅប្រគល់អោយមត្ថកិច្ច។
ករណីនេះកើតឡើងនៅម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៧នៅចំណុចក្នុងហាង(ធីមការហ្វេ) ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវ១០១៩ (ភ្នំពេញហាណូយ) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវជនរូបនេះមានឈ្មោះ ឈឿន ថារី អាយុ២៤ឆ្នាំមុខរបរធ្វើជាកូនចុងភៅ(កូនកាំបិត)ក្នុងហាង ធីមការហ្វេ ស្នាក់នៅកន្លែងធ្វើការខាងលើនិងមានស្រុកកំណើតភូមិសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីបានអោយដឹងថាមុននឹងឃាត់ខ្លួនយុវជនខាងលើងគឺមានប្រជាពលរដ្ឋដែលជាបុគ្គលឹកក្នុងហាងនោះបានរាយការណ៍ប្រាប់ថា ជនសង្ស័យបាននិងកំពង់ប្រើប្រាស់នូវសារធាតុញៀននៅក្នុងបន្ទប់ដេក(ក្នុងហាងធីមការហ្វេ)ពេលនោះកម្លាំងប៉ុស្តិនគរបាលភ្នំពេញថ្មីបានចុះទៅដល់ទីតាំងហើយក៍ឃើញជនសង្ស័យប្រើប្រាស់គ្រឿងញៀនអស់ទៅហើយៗសមត្ថកិច្ចបាននាំខ្លួនគេយកទៅអធិការដ្ឋានគរបាលខណ្ឌសែនសុខដើម្បីធ្វើតេសទឹកនោមបន្ថែមទៀតហើយជនសង្ស័យមានផ្ទុកនូវសារធាតុញៀនពិតមែន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដ មែន។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា