និស្សិត​ម្នាក់​ទាក់​ដៃចង្កូត​ម៉ូតូ​ជាមួយ​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ដួល​បោក​ក្បាល​ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ជា​និស្សិត​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​ពី​បើកបរ​ម៉ូតូ​ឆ្លងផ្លូវ​ ហើយ​ចៃដន្យ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​បណ្តាល​ឲ្យ​របូត​មួក​ ហើយ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​តែ​ម្តង​ ។​

IMG-20150930-WA0060

​ហេតុការណ៍​នេះ​បាន​កើតឡើង​១​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ផ្លូវ​លេខ​២៧១​ ក្បែរ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ន​ ប៊ុ​ន​ទិ​ត្យា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជា​និស្សិត​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​នរោត្តម​ សង្កាត់​ទន្លេបាសាក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ អា​ហ្វា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CM-2912​ ។​

​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ដឹក​សំរាម​ស៊ី​ន​ទ្រី​បើក​តាម​បណ្តោយ​ផ្លូវ​២៧១​ ពី​កើត​ទៅ​លិច​ ចំណែក​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ពី​លិច​មក​កើត​បញ្ច្រាស់ទិស​គ្នា​ ហើយ​មាន​បំណង​ជិះ​ឆ្លងផ្លូវ​មក​ខាងស្តាំ​ដៃ​វិញ​ ក៏​ជ្រុល​ចង្កូត​ប៉ះ​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​ដួល​បោក​របូត​មួក​សុវត្ថិភាព​ បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែ​ម្តង​ ។​

​ក្រោយ​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​ រួម​ទាំង​កម្មករ​ប្រមូល​សំរាម​ធ្វើ​ដំណើរ​ជាមួយ​គ្នា​នោះ​បាន​រត់គេច​ខ្លួន​ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ ។​ សមត្ថកិច្ច​នគរបាល​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ វាស់វែង​ រួច​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ស្រាវជ្រាវ​ និង​ដោះស្រាយ​បន្ត​ ៕​

IMG-20150930-WA0061 IMG-20150930-WA0062 IMG-20150930-WA0063 IMG-20150930-WA0064 IMG-20150930-WA0065 IMG-20150930-WA0066

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print