បុរសជនជាតិ​ អូស្រ្តាលី វ័យចំណាស់ម្នាក់ដេកស្លាប់ ក្នុងវិឡាជួល ក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសវ័យចំណាស់អាយុ៧៩ឆ្នាំជាជនជាតិអូស្តា្រលីម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះវិឡាជួល មួយកន្លែងក្នុងក្រុងសៀមរាប បង្កមានការភ្ញាក់ផ្អើលពេញសង្កាត់សាលាកំរើក និងប្រជាពលរដ្ឋមកចោមរោមមើល ព្រមទាំងដឹងដល់សមត្ថកិច្ចមូលដ្ឋានផងដែរ។
 ហេតុការជនជាតិអូស្តា្រលីស្លាប់នោះបានកើតឡើងនៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី១០.ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅផ្ទះវីឡាជួល ក្នុងភូមិ សាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
 តាមប្រភពពីសមត្ថកិច្ចបច្ចេកទេសនៃស្នងការនគរបាលខេត្តបានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៏ភ្លាមៗ កម្លាំងនគរបាលជំនាញយើងបានចុះទៅដល់ទីតាំងកើតហេតុសហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាល គ្រូពេទ្យអមតុលាការ តំណាងអយ្យការនិងម្ចាស់ផ្ទះជួលបានចូលរួមពិនិត្យសាកសពជនរងគ្រោះដែលមានឈ្មោះ David Haghan Johnston ភេទ ប្រុស អាយុ ៧៩ឆ្នាំ ជនជាតិ អូស្រ្តាលី សញ្ជាតិ អូស្រ្តាលី មុខរបរ ចូលនិវត្តន៏កាន់លិខិតឆ្លងដែនលេខ N9524819. ផុតកំណត់ថ្ងៃទី ២៨.០២.២០១៩ ទិដ្ឋាការលេខEI០១១០៥៧៣៥ ផុតកំណត់ ១២.០២.២០១៨។  បន្ទាប់ពីធ្វើកោសល្យវិនិច្ឆ័យរួចមក លោក អ៊ិត ឆបឆរដ្ឋ វេជ្ជបណ្ឌិត អមតុលាការខេត្តបានបញ្ជាក់ប្រាប់ឱ្យដឹងថា ជនរងគ្រោះមានជម្ងឺដំបៅ ក្រពះរាំរ៉ៃ ទើបបណ្តាឱ្យស្លាប់ មិនមែនជាករណីឃាតកម្ម ឬ អ្វីផ្សេងទេ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ ឱ្យរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដឹកយកទៅរក្សាទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីរងចាំការសម្រេចរបស់ស្ថានទូត អូស្ត្រាលី៕ ប៊ុន រិទ្ធី
19029710_1795427610771675_5760435079352683357_n 18951116_1795427617438341_5812998023301191756_n 18922201_1795427587438344_5421116967009794266_n 19029345_1795427547438348_3948278672613333734_n 18951078_1795427614105008_9190625313651909521_n


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print