បើកម៉ូតូបុកអ្នកជិះកង់ស្របទិសគ្នាបណ្ដាលឲ្យរងរបួសស្រាលធ្ងន់៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមនុស្សស្រីប្រុស៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកបើកម៉ូតូ បុកអ្នកជិះកង់ខណៈកំពុងធ្វើដំណើរស្របទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ ៥ក្នុងស្រុកក្រគរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកបើកម៉ូតូបុកអ្នកជិះកង់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥៥ ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៥. ១៥៦ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋានស្រុកក្រគរបានឲ្យដឹងថា ជនបង្កបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1B 2021 រងរបួស(ធ្ងន់)ឈ្មោះ ឡាយ រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ និងអ្នករួមដំណើរ(របួសធ្ងន់ស្រាល) ២នាក់ទៀតទី១ ឈ្មោះ ឈិត សុធា ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ(ធ្ងន់) និងទី២ ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា(ស្រាល) អ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសទាំង ៣នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់កន្លែងកើតហេតុបានបុកអ្នកជិះកង់ពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលរដូករណេលរងរបួសធ្ងន់ស្រាលតែម្តង។

លោក វរសេនីយ៍ត្រីបន្តថា ជនរងរបួសធ្ងន់ជិះកង់ឈ្មោះ ស៊ុន ធីតា ភេទស្រី អាយុ ១៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ជនរងរបួសស្រាលធ្ងន់ទាំងភាគ្គីបង្ក និងទាំងភាគ្គីរងគ្រោះទាំងចំនួន ៤នាក់ ត្រូវបានគេចាត់ចែងបញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។

លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តទៀតថា ចំពោះវត្ថុតាងទាំងម៉ូតូបង្ក និងកង់ភាគ្គីជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការវាសវែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ ៕ បឹុម ពិន

...

6809a5e3-4254-4eb3-95a3-731aa723b8a5 30397f0e-9cdd-437c-9f4a-e3723ce255de c85a025b-09b1-4e07-93ae-17408292147f

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print