ប្រមូលជនជាតិវៀតណាមចំនួន៣៦នាក់សង្ស័យចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ : ដើម្បីធានាបាននូវការគ្រប់គ្រង់ជនបរទេសអន្តោប្រវេសន៍ចូលមកស្នាក់នៅនិងធ្វើការក្នុងប្រទេសកម្ពុជាអោយមានប្រសិទ្ធភាពនោះ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកយុទ្ធនាការជាថ្មីម្តងទៀតចុះត្រួតពិនិត្យជនជាតិវៀតណាមតាមបន្ទប់ជួលនិងឃាត់បានចំនួន៣៦នាក់ នៅចំណុចផ្ទះ និង បន្ទប់ជួល ស្ថិតតាមបណ្តោយ ផ្លូវបេតុង ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើការត្រួតពិនិត្យឯកសារពាក់ព័ន្ធ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីបានប្រាប់ឱ្យដឹងថា ដោយទទួលបាននូវបទបញ្ជាដោយផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាធ្វើការអនុវត្តច្បាប់អន្តោប្រវេសន៍អោយមានប្រសិទ្ធភាពខ្ពស់នោះ។

កម្លាំងរបស់លោកបានចុះធ្វើការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅគ្រប់ទូរទាំង ២៥ ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង និងធ្វើឡើងទៅលើគ្រប់ជនជាតិទាំងអស់។

ជាក់ស្តែងនៅព្រឹកនេះដែរកម្លាំងរបស់លោកក៏បានចុះប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសដែលជាជនជាតិវៀតណាមនៅតាមផ្ទះ និង បន្ទប់ជួល ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាច្រើនផ្ទះ ជាលទ្ធផលយើងបានរកឃើញជនជាតិវៀតណាមដែលកំពុងតែលួចស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់សរុបចំនួន៣៦នាក់ ក្នុងនោះមានជាស្ត្រីចំនួន ១៤នាក់ ។

ក្រោយពីការធ្វើប្រតិបត្តិការចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេស កម្លាំងនគរបាលអន្តោប្រវេសន៍បានធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាជាតិវៀតណាមចំនួន ៩នាក់ ស្រី ម្នាក់ ដែលកំពុងតែស្នាក់នៅនិងបំពេញការងារដោយគ្មានលិខិតស្នាមអ្វីទាំងអស់នោះបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី ដើម្បី បំពេញបែបបទបណ្តេញចេញទៅប្រទេសដើមវិញ។ហើយអ្នកដែលមានឯកសារចំនួន២៧នាក់ត្រូវបានឲ្យត្រឡប់ទៅធ្វើការជាធម្មតាវិញ៕សណ្តោស

...

IMG-20170613-WA0006IMG-20170613-WA0005IMG-20170613-WA0004IMG-20170613-WA0003

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print