លោក William Binneyអតីតអ្នកឯកទេស របស់ក្រសួងសន្តិសុខជាតិ NSA បានឲ្យដឹងថា លោក James Comeyអតីតប្រធាន FBI ដែលត្រូវលោកត្រាំដកដំណែង អាចប្រឈមនឹងការជាប់គុក៣៥ឆ្នាំ ពីបទ ធ្វើឲ្យបែកធ្លាយការសន្ទនា សម្ងាត់ជាមួយប្រធានាធិបតីត្រាំ។
អតីតប្រធាន FBI លោក James Comey បានទទួលស្គល់នៅក្នុងការសាកសួង កាលពីថ្ងៃទី ៨ខែមិថុនាថា ខ្លួនបានធ្វើឲ្យបែកធ្លាយនៅខ្សែអាត់សម្លេង ស្តីពីខ្លឹមសារនៃការសន្ទនាសម្ងាត់ជាមួយប្រធានាធិបតីត្រាំ ។ លោក William Binneyបានបញ្ចាក់ថា ទោសដែលធ្វើឲ្យបែកធ្លាយរឿងសម្ងាត់ អាចជាប់គុកពី៥ទៅ៣៥ឆ្នាំ ។
នៅក្នុងការសាកសួ នោមុខគណកម្មធិការចារកិច្ចសភាអាមេរិក លោកJames Comey មិនអាចបង្ហាញពីសកម្មភាព ណាមួយដែលលោកប្រធានាធិបតីដូណាលត្រាំ ស្នើរឲ្យលោកធ្វើដោយខុសច្បាប់នោះឡើយ។នៅពេលដែល ប្រធានចារកិច្ច សភាអាមេរិកលោក Richard Burr សួរថា«តើមានអ្នកណា ស្នើរឲ្យលោក ផ្អាកការសើបអង្គេត ស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ដែរឬទេ? លោកJames Comeyបញ្ចាក់ថា ដូចអ្វីដែលខ្ញុំដឹងគឺគ្មានឡើយ»
កន្លងមកនៅក្នុងលិខិត បញ្ចាក់ ដែលមាន៧ទំព័រ ផ្ញើទៅកាន់ ក្រុមស្រាវជ្រាវ អតីត ប្រធាន FBI បានបញ្ចាក់ថា ប្រធានាធិបតីត្រាំ ធ្លាប់ បង្ហាញក្តីសង្ឃឹថាអាចនិង បោះបង់ចោលការស្រាវជ្រាវ ទៅលើករណីលោក Michael Flynn ស្តីពីទំនាក់ទំនងជាមួយរុស្ស៊ី។ ប៉ុន្តែនោះក៏មិនមានជាការបញ្ជារផ្ទាល់ពីប្រធានាធិបតីនោះដែរ។
ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បានរងការចោទប្រកាន់ខ្លាំងៗពីលោកជេមស៍ ខមី អតីតមេដឹកនាំប៉ូលិសសហព័ន្ធ FBI ដែលលោកដូណាល់ ត្រាំបានដកហូតចេញពីតំណែងយ៉ាងទាន់ហន់ កាលពីថ្ងៃទី៩ឧសភាកន្លងទៅ។ នៅក្នុងសវនការសួរដេញដោលរបស់គណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភា លោកជេមស៍ ខមី បាននិយាយថា សេតវិមានបាននិយាយកុហកពីរឿងប៉ូលិសសហព័ន្ធFBI។
នៅថ្ងៃទី៩ខែមិថុនា ជាថ្ងៃដ៏អាប់អួរបំផុតសម្រាប់លោកដូណាល់ ត្រាំ។ នៅក្នុងសវនាការសួរដេញដោលរបស់គណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភា នៅល្ងាចថ្ងៃព្រហស្បតិ៍ លោកជេមស៍ ខមី អតីតមេដឹកនាំប៉ូលិសFBI បានប្រើពាក្យខ្លាំងៗ ចោទប្រកាន់រដ្ឋបាលលោកដូណាល់ ត្រាំថាបាននិយាយកុហក និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។ “សេតវិមានបានជ្រើសរើសយកផ្លូវបរិហាកេរ្តិ៍ឈ្មោះរបស់ខ្ញុំ និងរបស់ FBI។ អ្វីដែលសំខាន់គឺគេបាននិយាយថា ទីភ្នាក់ងារ FBI មិនដំណើរការ គ្មានការដឹកនាំល្អ និងថា បុគ្គលិកអស់ជំនឿទុកចិត្តលើថ្នាក់ដឹកនាំរបស់ស្ថាប័ន។ នេះគឺជាការនិយាយភូតភរ កុហកសុទ្ធសាធ”។ លោកជេមស៍ ខមីបាននិយាយដូច្នេះ នៅមុខសមាជិកគណៈកម្មការព្រឹទ្ធសភាអាមេរិក។
តាម លោកជេមស៍ ខមី ដោយខ្លាចលោកដូណាល់ ត្រាំ និយាយកុហក ពីខ្លឹមសារសន្ទនាជាមួយ លោក ទៅថ្ងៃអនាគត លោកចាប់មានគំនិត សរសេរកំណត់ត្រា រាល់កិច្ចសន្ទនាដែលលោកមានជាមួយលោកដូណាល់ ត្រាំ តាំងពីខែមករាមក។ អតីតប្រធាន FBI បានប្រាប់គណៈកម្មការព្រឹទ្ធសភាដែរថា លោកជឿថា លោកដូណាល់ ត្រាំ ដកលោកចេញពីតំណែង ដោយសារតែសំណុំរឿងរុស្ស៊ី។
សូមបញ្ជាក់ថា នៅមុនដកចេញពីតំណែងប្រធានប៉ូលិស FBI លោកជេមស៍ ខមីធ្វើការស៊ើបអង្កេតទៅលើការលូកដៃរបស់រុស្ស៊ី ទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ហើយនិងទៅលើការជាប់ទាក់ទងគ្នារវាងក្រុមឃោសនារបស់លោកដូណាល់ត្រាំ ជាមួយទីក្រុងម៉ូស្គូ។ ប៉ុន្តែ នៅក្នុងសវនាការនៅថ្ងៃម្សិលមិញ លោកខមីបានបញ្ជាក់ថា លោកដូណាល់ ត្រាំមិនបានបញ្ជារឲ្យលោកឈប់ស៊ើបអង្កេតទៅលើរឿងរុស្ស៊ីនោះទេ។
តាមលោកខមី លោកដូណាល់ ត្រាំបានទាមទារឲ្យលោកឈប់ស៊ើបអង្កេតទៅលើអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោកគឺ Michael Flynn ដែលជាប់សង្ស័យថា បានទាក់ទងជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី នៅញូវយ៉ក។ នៅក្នុងសវនាការ លោកខមីបានបដិសេធមិននិយាយអារកាត់ទេ ថា លោកដូណាល់ ត្រាំ បានលូកដៃ រារាំងដល់ការងារស៊ើបអង្កេតរបស់តុលាការ។ លោកជេមស៍ ខមី ជឿថា រដ្ឋអាជ្ញាពិសេស Robert Mueller ដែលក្រសួងយុត្តិធម៌ទើបតែងតាំងនៅពេលថ្មីៗនេះ កំពុងពិនិត្យមើលថា តើលោកដូណាល់ ត្រាំកំពុងរារាំងដំណើរការរតុលាការដែរឬទេ។
នៅក្នុងសនវការរយៈពេល ៣ម៉ោងកន្លះ លោកជេម ខមីបានទទួលស្គាល់ដែរថា លោកជាអ្នកបញ្ចេញព័ត៌មានស្តីពីកំណត់ត្រានៃកិច្ចសន្ទនារវាងលោក និងលោកប្រធានាធិបតីទៅអ្នកកាសែត។ គោលដៅគឺដើម្បីជំរុញឲ្យគេបង្កើតទីប្រឹក្សាស៊ើបអង្កេតឯករាជ្យមួយ។ រដ្ឋអាជ្ញាពិសេសលោក Robert Mueller អតីតប្រធាន FBI គឺជាតំណែងដែលក្រសួងយុត្តិធម៌បានបង្កើតឡើង នៅក្រោយលេចធ្លាយព័ត៌មានដែលថា លោកដូណាល់ ត្រាំបានសុំឲ្យប្រធាន FBI ជេមស៍ ខមី ឈប់ស៊ើបអង្កេតលើមនុស្សរបស់លោក គឺMichael Flynn។
នៅថ្ងៃម្សិលមិញ លោកដូណាល់ ត្រាំមិនបានបញ្ចេញប្រតិកម្មដោយខ្លួនលោកផ្ទាល់ទៅនឹងការនិយាយដាក់បន្ទុករបស់អតីតមេដឹកនាំ FBI។ ប៉ុន្តែ មេធាវីផ្ទាល់ខ្លួនរបស់លោកដូណាល់ ត្រាំបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ទាត់ចោល ការចោទប្រកាន់លោកខមី ដែលថា លោកដូណាល់ ត្រាំ បានសុំឲ្យខមីស្មោះស្ម័គ្រនឹងលោក។ មេធាវីរបស់លោកដូណាល់ ត្រាំ គ្រោងផងដែរនឹងដាក់ពាក្យប្តឹងលោកជេមស៍ ខមី ពីការផ្តល់កំណត់ត្រា នៃកិច្ចសន្ទនាជាមួយប្រធានាធិបតីទៅឲ្យអ្នកកាសែត ដោយគ្មានសុំការអនុញ្ញាតិ។
យ៉ាងណាក៏ដោយ មេធាវីរបស់លោកដូណាល់ ត្រាំពេញចិត្តនឹងការបញ្ជាក់របស់លោកជេមស៍ ខមី ដែលបានបញ្ជាក់ជាសាធារណៈថា លោកដូណាល់ ត្រាំ មិនស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ FBI ក្នុងសំណុំរឿងរុស្ស៊ីនោះទេ។ លោកដូណាល់ ត្រាំមិនជាប់ឈ្មោះក្នុងដំណើរស៊ើបអង្កេតស្តីពីការលូកដៃរបស់រុស្ស៊ីក្នុងការបោះឆ្នោតអាមេរិកមែន ប៉ុន្តែ លោកដូណាល់ ត្រាំពេលនេះ អាចប្រឈមនឹងការចោទប្រកាន់ពីរដ្ឋអាជ្ញាពិសេស ដែលថាលោករារាំងដំណើរការស៊ើបអង្កេត ដែលជាបទល្មើសឧក្រិដ្ឋ និងជាហេតុផលជំរុញឲ្យមានការបោះឆ្នោតទម្លាក់ប្រធានាធិបតីចេញពីតំណែង៕