នគរបាលស្រុកលើកដែកចាប់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ពីបទហិង្សាដោយចេតនា កាលពីវេលាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ ។

Form Side

ជនសង្ស័យដែលត្រូវបាននគរបាលឃាត់ខ្លួននោះមានឈ្មោះ អ៊ិន ភូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលេកដែក ។ រីឯបក្ខពួកម្នាក់ទៀតឈ្មោះ ក្រាញ់ រាជ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។ ដោយឡែកជនរងគ្រោះឈ្មោះ គង់ ម៉េងលាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាជាងធ្វើសោរ មានទីលំនៅក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។

ប្រភពពីមន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ជនរងគ្រោះខាងលើនេះបានដើរទៅទិញស្រាបៀរចំនួន៥កំប៉ុងនៅផ្ទះរបស់ឈ្មោះ ហាក់ ។ ពេលទៅដល់ជនរងគ្រោះបានឃើញជនសង្ស័យកំពុងអង្គុយផឹកក្បែរនោះ ទើបដើរចូលទៅស្វាគមន៍ផឹកជាមួយអស់មួយកំប៉ុង ។

ប្រភពដដែលបានបន្តថា ​ប​ន្ទាប់ពីផឹកអស់ស្រាបៀរមួយកំប៉ុងរួចមកជនរងគ្រោះបានក្រោកពីតុអង្គុយផឹកបម្រុងយកស្រាបៀរត្រឡប់ទៅផ្ទះវិញ ខណៈនោះក៏ត្រូវបានជនសង្ស័យព្រួតគ្នាវាយដោយមិនដឹងមូលហេតុ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនក្នុងស្រុកខ្សាច់កណ្តាល ។ លុះព្រឹកឡើងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចនគរបាលមូលដ្ឋាន រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print