ខេត្តកណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្ដាលអោយរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៣ ចន្លោះ km២៦-២៧ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CD-6902 បើកបរដោយឈ្មោះ ខែម ណុប ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានអ្នករួមដំណើរម្នាក់ ឈ្មោះ មិ ចាវ ភេទប្រុស អាយុ២១ឆ្នាំ ។ បើកបរក្នុងទឹសដៅពីជើងមកត្បូង(ពីភ្នំពេញមកតាកែវ) ។ អ្នកបើកម៉ូតូរង របួសធ្ងន់បាក់ជើងខាងឆ្វេង។ អ្នកទាំង២នាក់រស់នៅភូមិ-ឃុំ-ស្រុកជាមួយគ្នា ។
ចំណែករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AI.2880 បើកបរក្នុងទិសដៅពី ត្បូងទៅជើង(បញ្រ្ចាស់ទឹសគ្នា) ។ អ្នកបើកបររថយន្តគេចខ្លួនបាត់ ។
បច្ចុប្បន្នរថយន្ត និងម៉ូតូ កម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន ៕ ជាយក្រុង