ភ្នំពេញ ៖ ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនប្រភេទម៉ាទឹកកកព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ជាច្រើន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ល្បាតក្នុងមូលដ្ឋានចុះបង្ក្រាបបានជាក់ស្តែង ពាក់ព័ន្ធនិងករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។
ករណីឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះបាក់បែក ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបាន ទី១.ឈ្មោះ ពៅ ជាតិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួន) ទី២.ឈ្មោះ ហៃ ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ទី១.ក្រាមពណ៌សថ្លា សង្សយ័ជាគ្រឿងញៀនចំនួន២កញ្ចប់តូច ទី២.បំពង់កែវមួយចំនួន ទី៣.កំប៉ុងហ្គាស់មានក្បាលបញ្ឆេះចំនួន១ ទី៤.កាបូបដៃ ពណ៌សូកូឡាចំនួន១ ទី៥.ទូរសព្ទដៃចំនួន៣គ្រឿង ទី៦.លុយខ្មែរចំនួន១៨៥០០រៀល ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស តារា
...