ប្អូនប្រុសវាយបងស្រីខ្លួនឯងបង្កើតបណ្តាលឲ្យរងរបួសត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពច្របាច់.ក និងវាយដំទៅលើរាងកាយបងស្រីបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិលើ ឃុំកោះចូលរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

IMG-20151002-WA0004

ជនរងគ្រោះឈ្មោះវ៉ាន់ យ៉ាត ភេទស្រី អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ-ឃុំ កើតហេតុមានរបួស មេជើងស្តាំ១កន្លែង កែងដៃស្តាំ១កន្លែងនិងក ជហៀងខាងស្តាំ មានស្នាមមុតនឹងក្រចក ។ ចំណែកឯជនសង្ស័យជាប្អូនបង្កើតនោះមានឈ្មោះ ម៉ែន សាន្ត ភេទប្រុស អាយុ ៤០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ-ឃុំកើតហេតុ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា កន្លងមកជនល្មើសតែងតែប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ វ៉ៃពាងទឹកបែកអស់ចំនួន១០ កាត់បំផ្លាញខ្សែភ្លើង ។ ជាក់នៅស្តែងនៅថ្ងៃកើតហេតុ ជនល្មើសផឹកស្រាស្រវឹងមកដល់ផ្ទះ បានជេរប្រមាថជនរងគ្រោះថា មីឆ្កែយ៉ាតមក នេះអញទះកំភ្លៀងពីរបីដៃ  ជនរងគ្រោះឮ បានដើរគេចចេញបន្ទាប់មកជនល្មើសដើរទៅកាត់ខ្សែភ្លើង ជនរងគ្រោះស្រែក
ថា  ចាំមើលអញប្រាប់នគរបាលអោយអូសក្បាលហ្អែងពេលនោះជនល្មើសស្ទុះទៅចាប់ច្របាច់ក ជនរងគ្រោះ ហើយចាប់សក់ក្បាលអូសតាមផ្លូវចំងាយ ៤ ម៉ែត្របង្កអោយជនរងគ្រោះមានរបួសស្នាម ពេលនោះអ្នកជិតខាងចាប់បំបែក ។

ជនរងគ្រោះក៍គេចមកដេកផ្ទះបងប្អូន ដោយភ័យខ្លាចពីទង្វើប្អូនធ្វើមកលើខ្លួនដដែលៗ លុះដល់ថ្ងៃទី ០១ខែតុលាឆ្នាំ២០១៥ នៅម៉ោង១០និង៣០នាទី បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក សំុអោយអនុវត្តតាមផ្លូវច្បាប់ ។ ដល់ម៉ោង១៣និង៣០នាទីកម្លាំងប៉ុស្តិ៍កោះចូរាម ក៏ឃាត់ខ្លួនជនល្មើបានបញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print