រថយន្តកាមរីហាយប្រ៊ីដ បើកបុករថយន្តតាក់សុីម៉ែត្ររងការខូចខាត រួចចុះដើរចូលហាងផឹកសុីមិនចរចា

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តកាមរីហាយព្រីក ជ្រុលចង្កូតទៅបុករថយន្តតាក់សុីម៉ែត្រនៅត្រង់ចំណុចផ្លូវបំបែកជាបួន ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍នេះដែរ បានកើតឡើងវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១១៣ កែងនិងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ មានរថយន្តតាក់សុីម៉ែត្រ ប្រភេទរថយន្តព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AA-3543 បានដឹកអ្នកដំណើ៣/៤នៅក្នុងរថយន្ត ដោយធ្វើដំណើតាមបណ្ដោយផ្លូវលេខ ១១៣ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុផ្លូវលេខ២៧៨ ក៏ត្រូវបានរថយន្តកាមរីហាយព្រីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-6349 ដែលបើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើតាមបណ្ដោយផ្លូវ២៧៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកបុករថយន្តតាក់សុីម៉ែត្រចំពីចហៀងខាងមុខពេញទំហឹងបណ្ដាលឲ្យរថយន្តតាក់សុីម៉ែត្រដាច់ការឡែកង់មុខផ្នែកខាងស្ដាំរងការខូចខាត ចំណែករថយន្តបង្កម៉ាកកាមរីហាយព្រីកបានរងការខូចខាតកាងខាងមុខបន្តិចបន្ទួច ។

បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបង្កម៉ាកកាមរីហាយព្រីក បានចុះពីលើរថយន្តដើរចូលហាងផឹកសុីនៅក្បែរកន្លែងកើតហេតុធ្វើប្រងើយ ។ មួយសន្ទុះក្រោយមកក៏មានមិត្តភក្រ័ខាងភាគីរថយន្តបង្កមកជួយដោះស្រាយ ហើយបានសងថ្លៃខូចខាតចំនួន40$ទៅលើរថយន្តតាក់សុីម៉ែត្រ ចំណែកភាគីខាងរថយន្តតាក់សុីម៉ែត្រមិនព្រមទទួលនោះទេ ព្រោះរថយន្តរបស់គាត់ខូចខាតច្រើន ។

ឮ ក្រោយមក ភាគីទាំងសងខាងបានប្រគល់រថយន្តបង្កនិងរថយន្តរងគ្រោះឲ្យទៅសមត្ថកិច្ចមូលដ្ឋានទទួលផ្នែកជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕  ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print