កងរាជអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបក្រុមអ្នកលេង១០នាក់ ជិះម៉ូតូដេញកាប់ចាក់គ្នាតាមដងផ្លូវ

ចែករំលែក៖

ខេត្តសៀមរាប ៖​ កំលាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ថា ដាលុច បានបញ្ចាឱ្យ លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ  សហការជាមួយកងរាជអាវុធហត្ថស្រុកពួក ចុះស្រាវជ្រាវ ក្រុមក្មេងស្ទាវ ១ក្រុម​មានគ្នាប្រមាណ​១០នាក់​បានជិះម៉ូតូ ៣គ្រឿង ដេញកាប់គ្នាមកលើ ក្មេង២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ត្រង់ក្រោមស្មាខាងឆ្វេង ។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប  ការចុះបង្ក្រាបឃាត់ខ្លួនក្រុមក្មេងស្ទាវអស់រយៈពេល៣ថ្ងៃ គឺថ្ងៃទី២០-២១-២២ ខែមិថុនាឆ្នាំ២០១៧ ។

លោកវរសេនីយ៍ត្រី អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧នេះថាបន្ទាប់ពីមានសេចក្តី​រាយ​ការណ៍ កម្លាំងជំនាញចុះស្រាវជ្រាវ រហូត​ឈាន​ដល់ធ្វើការឃាត់ខ្លួនក្មេងបានចំនួន៥នាក់ ​៖​ទី១/ឈ្មោះ សៃ កួនភេទប្រុសអាយុ១៩ឆ្នាំមុខរបផ្ញើកង់ម៉ូតូ ទី២/ឈ្មោះ ធឿន. សារ័ត្ន ភេទប្រុសអាយុ ១៩ ឆ្នាំមុខរបរជាងបិតស្កុតម៉ូតូ ទី៣/ឈ្មោះ ស៊ាង. សាក់ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបជាងធ្វើកង់ ទី៤/ឈ្មោះ គឿន សំអាត ហៅ ពឿយ ភេទប្រុស អាយុ២២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ និង ទី៥/ឈ្មោះ អៀច វណ្ណនួម ភេទប្រុសអាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសន្តិសុខ  ទាំង៥នាក់រសើនៅស្រុកពួក ខេត្តសៀមរាប ។ចំណែក​ជនរង​គ្រោះ​ទាំង២នាក់មាន៖ទី១/ ឈ្មោះ ស្អាត សំប៊ី ភេទ ប្រុសអាយុ២២ឆ្នាំ (ជាអ្នកបើកម៉ូតូ) ពុំមាន​របួស​ទេ និង ទី២/ ឈ្មោះ ម៉ៅ សុឃីម ភេទប្រុសអាយុ២១​ឆ្នាំ(អ្នកជិះខាងក្រោយ)របួសធ្ងន់ ត្រង់ក្រោមស្មាឆ្វេង  អ្នកទាំងពីរមានទីលំនៅភូមិ ប្រាសាទ ឃុំសំរោងយា ស្រុកពួក  ខេត្តសៀមរាប​។

ក្រោយពេលឃាត់ខ្លួ​នជន​សង្ស័យ កម្លាំងជំនាញ​បានធ្វើការ​ដកហូត វត្ថុតាងរួមមាន៖ម៉ូតូចំនួន២គ្រឿង- ស្បែកជើងសំរ៉ែកចំនួនពីរគូរ_កាំបិតមួយ ។ចំណែក បក្សពួកផ្សេងទៀតបានរត់គេចខ្លួន បាត់ កម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យ ទាំង៥នាក់ និង វត្ថុតាង កម្លាំងការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print