ភ្នំពេញ ៖ រយះពេល២ថ្ងៃជាប់គ្នា កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកសហការជាមួយកងរាជអាវុធហត្ថការិយា ល័យប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ ចុះបង្រ្កាបទីតាំងប្លុកបឹងកក់តាមផ្លូវរថភ្លើង ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាង សកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា ចំនួន៤៨កញ្ចប់ ។
ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយជនសង្ស័យ ឈ្មោះ ទិត្យ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៨ កញ្ចប់(ប្រភេទម៉ាទឹកកក)។
ករណីទី២ បានធ្វើឡើងកាលពីវេលាម៉ោង១១និង០៣នាទីព្រឹក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ជន សង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ ពៅ សុខហៀងភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលម្តុំផ្សារសែនសុខសង្កាត់ទួលឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទី២ឈ្មោះ សឿន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
+វត្ថុតាងចាប់យក៖
-ក្រាមសថ្លា៤០កញ្ចប់តូច (សង្ស័យគ្រឿងញៀន)
-ម៉ូតូ០១គ្រឿង ម៉ាក PCX ពាក់ស្លាកលេខ 1BZ-4491 ភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌទួលគោក នាំមកសាកសួរ ដើម្បីកសាង និងបញ្ជូនជនសង្ស័យបន្តទៅទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា