នគរបាលស្រុកត្រពាំប្រាសាទ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ រួមនឹងគ្រឿងញៀនចំនួន៣កញ្ចប់ធំ និងសំភារៈមួយចំនួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោក អិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ហើយឈានទៅឃាត់ជនសង្ស័យប្រុសស្រី២នាក់ រួមនឹងគ្រឿងញៀនចំនួន៣កញ្ចប់ធំ ដកហូតបានវត្ថុតាងមួយចំនួន នៅចំណុចផ្ទះសំណាក់ ប្រាសាទមាស ស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដកហូតបានវត្ថុតាងមួយចំនួនធំ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក អិន កាយ បានបញ្ជាក់ថា ជនសង្ស័យទី១៖ ឈ្មោះ ផន ឧសភា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ, និងជនសង្ស័យទី២៖ ឈ្មោះ ផូ ភា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិកៀនកោះ ឃុំកៀនកោះ ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (lCE) ៣កញ្ចប់ធំ, ទូរស័ព្ទដៃចំនួន៤គ្រឿង, អត្តសញ្ញាណប័ណ្ណចំនួន១សន្លឹក, លុយខ្មែរចំនួន៥០៦៣០០រៀល, លុយបាតចំនួន៣៥០បាត, លុយដុងចំនួន៨០២០០០ដុង, ខ្សែលោហៈធាតុលឿង១ខ្សែ, ចញ្ចៀនលោហៈធាតុលឿង៤វង់។

បច្ចប្បន្ននេះជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print