ឆក់កាបូបពុំបានសម្រេចបណ្តាលឲ្យដួលម៉ូតូ ត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃស្ទើរស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ជិះម៉ូតូ៤គ្រឿង ខ្លះជិះម្នាក់ឯងខ្លះទៀតជិះគ្នា២នាក់ បានមកធ្វើសកម្មភាពឆក់កាបូបស្ពាយជនរងគ្រោះពីនាក់សង្សារ ខណៈដែលកំពុងបើកម៉ូតូដឹកគ្នា ប៉ុន្តែមិនបានសម្រេច បណ្ដាលឲ្យទាក់ដៃចង្កូតគ្នាដួល ភ្លាមនោះជនរងគ្រោះស្រែថាចោរ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើង រងរបួសស្ទើរស្លាប់ ចំណែកឯបក្ខពួកប៉ុន្មានអ្នកទៀតរត់គេចខ្លួនបាត់អស់ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២២និង២០នាទីយប់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដែលប្រព្រឹត្តនៅលើដងផ្លូវ មុខផ្ទះលេខ៣០ ផ្លូវលេខ ២៨៩ ក្រុមទី៤១ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

លោកសុឹម ពិសិដ្ឋ អធិការងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ឡន ឡាំហេង ហៅ ហេង ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មាន​លេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។រីឯជនរងគ្រោះពុំស្គាល់ឈ្មោះ ភេទស្រី អាយុរហែល ជាង ២០ឆ្នាំ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស (ពុំបានដាក់ពាក្យបណ្តឹងទេ)។វត្ងុតាងចាប់យកពីជនសង្ស័យ ៖ ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ក្រហម-ស គ្មានស្លាកលេខ មានលេខតួ 32 6634 និងលេខម៉ាស៊ីន 326641 ( ជាម៉ូតូដែលជន សង្ស័យជិះធ្វើសកម្មភាព ) ។

លោក អធិការរង បានបន្តទៀតថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២២និង២០នាទី ជនរងគ្រោះប្រុស ស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ តាមបណ្តោយផ្លូវលេខ២៨៩ ពីត្បូងមកជើង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័ យមានគ្នាប្រហែល ៥ រឺ ៦នាក់ ជិះម៉ូតូធុនទំនើបចំនួន ៤គ្រឿង​តាមមកពីក្រោយក្នុងទិសដៅស្របគ្នា ហើយ បានចាប់ឆក់យកកាបូបដែលជនរងគ្រោះកំពុងស្ពាយ តែពុំបានសម្រេច បណ្តាលឲ្យយដួលទាក់ដៃម៉ូតូដួល ទាំងអស់គ្នា ពេលនោះជនរងគ្រោះបានស្រែកចោរៗ ទើបប្រជាពលរដ្ឋ និងអ្នកដំណើរ បាននាំគ្នាវាយជន សង្ស័យឈ្មោះ ឡន ឡាំហេង បណ្តាលអោយរបួស សន្លប់បាត់ស្មារតី ចំណែក​ជនសង្សឹយផ្សេងទៀតជិះ ម៉ូតូគេចខ្លួនបាត់ ដោយឡែកជនរងគ្រោះក៏មានរបួស ដែរ បានជិះម៉ូតូទៅបាត់ ពុំបានដាក់ពាក្យបណ្តឹងទេ ។

បច្ចុប្បន្នជសង្ស័យឈ្មោះ ឡន ឡាំហេង កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print