ភ្នំពេញ ៖ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាខណះដែលមានរថយន្តខាងមុខព្យាយាមជាន់ហ្វ្រាំងឈប់ដោយសាររថយន្ត២គ្រឿងខាងមុខអកហ្សើនិងម៉ូតូឆ្លងកាត់លើទ្រូងផ្លូវរងរការខូចខាងយ៉ាដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីម៉ោង១៣និង០០នាទីរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នៅចំណុចមុខ(ឃ្លាំងអាស៊ី71)លើកំណាត់ផ្លូវម៉ុងរិទ្ធីភូមិពោងពាយសង្កាត់ភ្នំពេញខណ្ឌសែនសុខ។
រថយន្តរងគ្រោះដែលរងការខូចខាតនោះ១ម៉ាកហីុយានដាយមួយតោនកន្លះពណ៍ខៀវលាយសដឹកអីុវានចាបហួយពាក់ស្លាកលេខភ្នំពេញ3C-4867បើកបរដោយយុវជនម្នាក់ឈ្មោះ សុ រ៉ាវុធ ភេទប្រុសអាយុ៣០ឆ្នាំស្នាក់នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យចំណែកម្ចាស់រថយន្តម្នាក់ទៀតឈ្មោះ ឡិក សាថន ភេទប្រុសអាយុ៣៦ឆ្នាំស្នាក់នៅបុរីពិភពថ្មីសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខជាម្ចាស់រថយន្តឡិចសីុស៥៧០ព៏ណសពាក់ស្លាកលេខ2AV-6566និងម្នាក់ទៀតឈ្មោះ យ៉ង់ យេភេទប្រុសអាយុ៤៥ឆ្នាំមានស្រុកកំណើតនៅភូមិក្សាមឃុំក្សាមស្រុកក្រុងកំពង់ឆ្នាំងជាម្ចាស់រថយន្តម៉ាកតូយូតាកាមរីឆ្លាមព៏ណស្កពាក់ស្លាក់លេខភ្នំពេញ 2L8095។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនកើតហេតុមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបើកឆ្លងកាត់លើផ្លូវនៅចំណុចខាងលើពេលនោះមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ពណ៌សរ់មិនចាំស្លាកលេខហើយមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍ខៀវមិនចាំស្លាកលេខបើកបរពីក្រោយបើកបរតាមផ្លូវម៉ុងរិទ្ធក្នុងទិសដៅពីលិចទៅកើតហើយរថយន្តរងគ្រោះទាំង៣គ្រឿងបើកបរពីក្រោយខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្តទាំង២គ្រឿងដែលកំពុងបើកបរខាងមុខនោះបានអកហ្សើនិងម៉ូតូបើកឆ្លងកាត់នោះរថយន្តខាងមុចគេបានជាន់ហ្វ្រាំងឈប់ធ្វើឱ្យរថយន្តរងគ្រោះទាំង៣គ្រឿងជាន់ហ្វ្រាំងក៏បុកតកន្ទុយគ្នាទាំង៣គ្រឿងរងការខូចខាតទាងមុខទាំងក្រោយយ៉ាងដំណំតែសំណាងល្អក្នុងហេតុការណ៍មិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។ក្រោយកើតហេតុរថយន្តទាំង២គ្រឿងដែលបើកបរនៅខាងមុខនោះបានបើករត់គេចខ្លួនបាត់បន្សលទុកតែរថយន្តរងគ្រោះទាំង៣គ្រឿងនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែងនិង់យករថយន្តទាំង០៣គ្រឿងដាក់មកម្ខាងផ្លូវរួចប្រគល់ឱ្យទៅចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕