ភ្នំពេញ ៖ ស្ត្រីជាគ្រូបង្រៀនម្នាក់កំពុងជិះម៉ូតូបំណងទៅបង្រៀនសិស្សជិះមិនទាន់ដល់ផ្ទះសិស្សផងស្រាប់តែចោរឆក់កាបូបអស់ទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿងនិងលុយជាង៦០ដុល្លារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយ ផ្លូវ២០០៤ភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះអាង ដាវីអាយុ៤០មុខរបរជាគ្រូបង្រៀនតាមផ្ទះស្នាក់នៅសង្កាតមបឹងទំប៉ុនខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រភពត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកគប់ពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ1CQ 4797បានធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតទៅលិចបំទៅបង្រៀនសិស្សនៅក្បែរស្ថានីប៉ុស្តិ៍ទូរទស្សន៍អាសុីអាគ្នេយន៍លុះមកដល់ទល់មុខសាលាណត់ព្រីតស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូូតូម៉ាកឌ្រីម ពណ៌ខ្មៅមិនចាំស្លាកលេខបានជិះម៉ូតូមកក្បែរគាត់ហើយបន្ថែមល្បឿនយ៉ាងលឿនទៅមុខបាត់ទៅខណៈនោះមាន ជនសងស្ស័យម្នាក់ទៀតជិះម៉ូតូម៉ាកឌ្រីមមិនចាំស្លាកលេខជិះមកអែបពីចំហៀងខាងក្រោយហើយបានឆក់យកកាបូបរបស់គាត់បាត់តែម្តងដោយនៅក្នុងកាបូបនោះមានលុយចំនួនជាង៦០ដុល្លាទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿងសៀវភៅធនាគារសៀវភៅពុម្ពចំនួន៣ក្បាលនិងអត្តសញ្ញាណប័ណ្ណ។
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបខណ្ឌពោធិ៍សែនជ័យតែដោយសារសមត្ថកិច្ចសួរនាំដឹងថាកន្លែងកើតហេតុនៅក្នុងសង្កាត់ទឹកថ្លាក៏ប្រាបមឱ្យជនរងគ្រោះទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាវិញ៕ ដោយ ៖ តុង សីហា