មេឈ្មួញល្បីឈ្មោះ «ចេង» ប្រចាំខេត្តព្រះវិហារដឹកឈើខុសច្បាប់ ជ្រកក្រោមស្លាកដេប៉ូ

ចែករំលែក៖

ខេត្តព្រះវិហា ៖ មេឈ្មួញដ៏ល្បី ឈ្មោះ ចេង ដែលបានបើកដេប៉ូលក់ឈើនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះ វិហារ ខេត្តព្រះវិហារ សព្វថ្ងៃដឹកឈើក្រហមតាមរថយន្តចំណុះ១០តោន នឹងរថយន្តយីឌបចេញពីចំណុចខាងលើ យកទៅទីលក់នៅខេត្តកំពង់ធំ នឹងខេត្តសៀមរាប មិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។

ដេប៉ូឈើឈ្មោះចេងនេះ បានយកច្បាប់ដេប៉ូមកបន្លំភ្នែកសមត្ថកិច្ច តាមពិតឈើដែលដឹករាល់ថ្ងៃនេះ ជាឈើអនាធិប តេយ្យ ដែលក្រុមឈ្មួញអោយដៃជើងរបស់ខ្លួនចូលទៅអារឈើនៅក្នុងតំបន់ព្រៃការពារព្រះរការ រួចដឹកជញ្ជូនតាមគោយន្តកន្ត្រៃ យកមកទុកនៅភូមិបុស្សធំ នឹងភូមិកំពត ឃុំប្រមេរុ ស្រុកត្បែងមានជយ័ រូចបានយករថយន្តកូរ៉េចំណុះ៥ តោនដឹកជញ្ជូនចូលដេប៉ូ រួចឡើងរថយន្តយីឌុបយកទៅលក់នៅខេត្តចំនួន២ខាងលើបានយ៉ាងស្រួល ។ ចំណែកសមត្ថកិច្ចគ្រប់ជំនាញ ដេកចាំរាប់ក្បាលរថយន្តយកលុយពីឈ្មួញម្នាក់នេះយ៉ាងស្រួល ។

ទាក់ទងនិងករណីខាងខាងលើ លោក សុង បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យបានប្រាប់ឲ្យដឹងថា លោកមិនបានដឹងរឿងនេះទេ តែលោកនិងពិនិត្យមើលសិន ហើយឥឡូវកម្លាំងលោកកំពុងដុតដៃដុតជើងដាក់តាមផ្លូវក្នុងភូមិសាស្រ្តដើម្បីបង្រ្កាបក្នុង២-៣ថ្ងៃនេះ៕ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print