ភ្នំពេញ ៖ ខ្លាំងប៉ះខ្លាំងផឹកសុីីទាស់សម្តីវាយគ្នាប្រាវរងរបួសទាំងសងខាងចុងក្រោយសមត្ថកិច្ចដាក់ខ្នោះទាំងពី។ ករណីនេះកើតឡើងនៅម៉ោង ២២និង២៥បាទីយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧នៅក្នុងភូមិសហគមន៍សែនសុខ១ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា ភាគីទី១-ឈ្មោះ យឹម ធារី ហៅ ណេត អាយុ៣៣ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងភូមិសហគមន៍សែនសុខ១ផ្លូវលំសង្កាត់ឃ្មួញខណ្ឌសែនសុខ។
ភាគីទី២-ឈ្មោះ ផុន ចាន់ធួន អាយុ៣២ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅក្នុងភូមិសហគមន៍សែនសុខ១ផ្លូវលំសង្កាត់ឃ្មួញខណ្ឌសែនសុខ។
សមត្ថកិច្ចបន្តទៀតថាកន្លងមកជនទាំង២នាក់ខាងលើធ្លាប់មានទំនាស់និងគ្នាប៉ុន្តែមិនដែលប្រើហឹង្សាឡើយ ។ លុះដល់យប់កើតហេតុខណះដែលភាគីទី១កំពុងអង្គុយផឹកស៊ីនៅមុខផ្ទះ២នាក់បងប្អូនស្រាប់តែភាគីទី២បានដើរកាត់ហើយបាននិយាយ ដៀមដាមអោយភាគីទី១ថា(ពួកហែងប៉ុននិងចង់ធ្វើអីអញ) ពេលនោះភាគីទី១បានដើរចេញទៅក៍វាយគ្នាប្រាវតែម្តងបណ្តាលអោយរងរបួសរៀងៗខ្លួនដោយភាគីទី១ខៀវភ្នែកម្ខាងនិងភាគីទី២បែកក្បាលផ្នែកខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅអត្តរាគមន៍និងឃាត់ខ្លួនអ្នកទាំង២មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរប៉ុន្តែពេលមកដល់ប៉ុស្តិ៍ភាគីសងខាងជជែកតឹងសសៃកយកត្រូវរៀងៗខ្លួនក្រោយមកនគរបាលប៉ុស្តិ៍ឃ្មួញបានបញ្ជួនយុវជនជើងខ្លាំងទាំពីនាក់នោះមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្ត៕ តុង សីហា