ខេត្តឧត្តរមានជ័យ ៖ នៅវេលាម៉ោង១១និង៣០នាទីព្រឹក នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ កំលាំង នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលក្រុងសំរោង បានឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមមានគ្នា៥នាក់ ដែលបានបង្ករការវាយតប់និងកាប់គ្នាបណ្តាលឲ្យរងរបួសស្រាល ដល់ជនរងគ្រោះ០១នាក់ កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០នាទីរសៀល នៅចំណុចភូមិអន្លង់វែងថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ ។
បើតាមរបាយការណ៍របស់កម្លាំងនគរបាលជំនាញក្រុងសំរោងបានអោយដឹងថា ជនសង្ស័យទាំង៍៥នាក់មានឈ្មោះដូចខាងក្រោម ៖
ទី១.ឈ្មោះផុន ដាវន្ត័ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិឈូកសង្កាត់សំរោង (ធ្លាប់ជាប់ពន្ធនាគាករណីប្រើ ប្រាស់គ្រឿងញៀនឃាត់ជា មួយក្រុមអាជ្រូក) និងធ្លាប់វាយតប់គ្នាយកដុំថ្មគប់ផ្ទះ លោក យន់ ព្លឿតលក់គ្រឿងសំណង់កាលពីថ្ងៃ ១៨.០៤.២០១៧ ត្រូវអន្តរាគមន៍ឃាត់ខ្លួនអប់រំ។
២.ឈ្មោះ រឿង សុិនឡាងភេទ ប្រុសអាយុ១៦ ឆ្នាំរស់នៅភូមិពុល សង្កាត់សំរោង ឧត្តមានជយ័(ដៃដល់)។
៣.ឈ្មោៈដឿន វណ្ណាភេទប្រុសអាយុ១៧ ឆ្នាំនៅភូមិអូក្រវ៉ាន់,សំរោង,ឧត្តមាជយ័។
៤.ឈ្មោះ ភាព សុភក្រ័ ភេទប្រុសអាយុ១៧ ឆ្នាំនៅភូមិគោកគ ស ង្កាត់សំរោង ក្រុងសំរោងឧត្តមានជយ័។
៥.ឈ្មោះឆោម ចាន់ណា ភេទ ប្រុសអាយុ១៦ឆ្នាំនៅភូមិឈូក សង្កាត់សំរោងក្រុងសំរោង ឧត្តមានជយ័។
ក្មេងទំនើងទាំង៥ខាងលើ កម្លាំងនគរបាលជំនាញ កំពុងសាកសួរនិងរៀចំសំណុំរឿងតាមនីតិវិធី ៕ ប៉ែន នួន