កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ កូរ៉េខាងជើង បានប្រកាសថា ការស្លាប់របស់និស្សិត អាមេរិក Otto Warmbier ក្រោយរយៈពេល១៧ខែឃុំខ្លួននៅលើទឹកដីកូរ៉េខាងជើង គឺជារឿង គួរឲ្យផ្ញាក់ផ្អើលសម្រាប់កូរ៉េខាងជើង ដោយពេលទីក្រុងព្យុងយ៉ាងដោះលេង និស្សិតខាងលើ មានស្ថានភាពសុខភាពល្អ ធម្មតា។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ចាក់ថា កូរ៉េខាងជើង បាន ផ្តល់សេវាកម្ម រក្សាសុខភាព ជាពិសេសដល់ និស្សិតអាមេរិកខាងលើ ហើយ ក៏សម្រេច ដោះលេង ឲ្យទៅអាមេរិកព្យាបាវិញដោយសារតែសុខភាព។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ចាក់ថា « ក្រោយ Otto Warmbier ទៅដល់អាមេរិក មានសុខភាពល្អប្រសើរ ហើយការស្លាប់ យ៉ាងចៃដន្យនេះ គឺជារឿង គួរឲ្យផ្ញាក់ផ្អើល សម្រាប់យើងខ្ញុំ»។
ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា «ជាការពិតណាស ជនរង្គ្រោះធំបំផុតនាពេលនេះគឺជាកូរ៉េខាងជើង ។ យើងខ្ញុំ មិនល្ងង់ទៅធ្វើរឿងនោះឡើយ តើវាបានមកផលប្រយោជន៍អ្វីដល់កូរ៉េខាងជើង បើសម្លាប់និស្សិតអាមេរិក »
ក្នុងពេលជាមួយគ្នានេះដែរ សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ របស់អាមេរិក ថាបានធ្វើទារុនកម្មទៅលើ និស្សិតអាមេរិក។ ជាមួយគ្នានេះសារព័ត៌មានកូរ៉េខាងជើង បាន រិះគន់កូរ៉េខាងត្បូង ថាបានឆ្លៀតឧកាសនេះដើម្បីរំដោះអ្នកទោសកូរ៉េខាងជើង ៦នាក់ដែលកំពុងជាប់ឃុំនៅ កូរ៉េខាងត្បូង។
សកម្មភាពរបស់កូរ៉េខាងជើង មានន័យថា អាមេរិកជាអ្នកសម្លាប់ និស្សិត ខាងលើហើយទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង ។ ការចេញបកស្រាយរបស់កូរ៉េខាងជើង កើតឡើងក្រោយសពរបស់ Otto Warmbier បានបញ្ចូនទៅ កាន់ទីបូជារួចរាល់។ ការបកស្រាយនោះ ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា កូរ៉េខាងជើង ក៏ខ្លាច រងការវាយប្រហារពីអាមេរិកផងដែរ នៅពេលដែលខ្លួនមិនទាន់មានអាវុធការពារគ្រាប់គ្រាន់នោះ។
ការស្លាប់របស់ពលរដ្ឋអាមេរិកក្រោយពេលដែលកូរ៉េខាងជើង បានឃុំខ្លួន១៧ខែ ហើយតើបតែដោះលេងបានប៉ុន្មានថ្ងៃក៏បានស្លាប់ ធ្វើឲ្យថ្នាក់ដឹកនាំអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកថា កូរ៉េខាងជើងជាអ្នកសម្លាប់ ។
កន្លងមកប្រធានាធិបតីអាមេរិក លោកដូណាលត្រាំ បានថ្កោលទោសកូរ៉េខាងជើង ពីការស្លាប់របស់និស្សិតអាមេរិក Otto Warmbier ហើយកូរ៉េខាងជើងនិងត្រូវទទួលខុសត្រូវពីបញ្ហាខាលើ។ មេដឹកនាំអាមេរិក បាន ថ្កោលទោស នៅអំពើព្រៃផ្សៃរបស់ របបដឹកនាំកូរ៉េខាងជើង ដែលធ្វើទៅលើនិស្សិតអាមេរិក ។ សារព័ត៌មាន Independent បានដកស្រងសម្តីលោកត្រាំ បញ្ចាក់ថា លោកពិតជាសោកស្តាយចំពោះការស្លាប់របស់ពលរដ្ឋអាមេរិក ។
ប្រធានាធិបតីត្រាំក៏បាន ចូលរួមរំលែកទុកដល់ គ្រួរសា និស្សិត Otto Warmbier ដោយលោកបានប្រកាសថា« គ្មានអ្វីដែលឈឺចាប់ជាង ឪពុកម្តាយ ដែលត្រូវបាត់បង់កូន ទាំងនៅក្មេង ២៣ឆ្នាំ។ ទាំងខ្ញុំនិងមិត្តភក្តិរបស់Otto បានបនស្រន់ ឆ្ពោះទៅកាន់គ្រួរសារ Otto។
ប្រធានាធិបតីអាមេរិកបានប្រកាសថា ក្រោយការស្លាប់ ពលរដ្ឋអាមេរិកពីសំណាក់កូរ៉េខាងជើង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតៅន នឹងត្រូវធ្វើអ្វីម្យ៉ាងដើម្បីធានាដល់ពលរដ្ឋអាមេរិក ៣នាក់ផ្សេងទៀតដែលកូរ៉េខាងជើង បានចាប់ឃុំខ្លួន ឲ្យមានសុវត្ថភាពអាយុជិវិត។
និស្សិត Otto Warmbier បានវិលត្រឡប់មកអាមេរិកវិញនៅថ្ងៃទី១៣ខែមិថុនា ក្រោយពេល១៧ខែឃុំខ្លួន ហើយស្លាប់នៅថ្ងៃទី១៩ខែមិថុនា គឺបានមកជួបគ្រួរសាបានតែ៦ថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែការមកជួបនោះ គឺមិនដឹងខ្លួនឡើយស្ថិតក្នុងអាការៈសន្លប់ និយាយអ្វីក៏មិនបាន ។ កូរ៉េខាងជើង បានដឹង យ៉ាងច្បាស់ ថា និស្សិតខាងលើរសនៅមិនបានយូឡើយទើបសម្រេចដោះលេងឲ្យវិលត្រឡប់ទៅអាមេរិកវិញ យ៉ាងតក់ក្រហល់ ចៀសវាងការស្លាប់នៅលើទឹកដីកូរ៉េខាងជើង ។ បើបីបែបណាក្តីកូរ៉េខាងជើង ក៏ត្រូវ ជាប់ទោសពីការសម្លាប់និស្សិតអាមេរិកផងដែរ។
ក្រុមអ្នកវិភាគ បានលើកឡើងថា កាសាកល្បងកាំជ្រួចមីស៊ីល បរមាណូ ក៏មិនធ្វើឲ្យ រដ្ឋាភីបាល និងពលរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំងបែបនេះដែរ តែពេលនេះ កូរ៉េខាងជើង បានធ្វើឲ្យអាមេរិកឆេះដុំ មិនអាចទប់កំហឹងរបស់ខ្លួនបាន នៅពេលដែលកូរ៉េខាងជើងបានសម្លាប់ពលរដ្ឋរបស់ខ្លួននោះ។
ការស្លាប់នោះអាចជាដើមហេតុ ធ្វើឲ្យអាមេរិកវាយប្រហារកូរ៉េខាងជើង ? ទាំងនោះជាសំនួរដែលមនុស្សជាច្រើនបានចោទសួរ ។ កន្លងមកកូរ៉េខាងជើង មិនដែលធ្វើឲ្យពលរដ្ឋអាមេរិកស្លាប់ ឬរងរបួសនោះឡើយបើទោះបីចាប់ឃុំខ្លួន ដោយចោទប្រកាន់ពីបទស្មើសផ្សេងៗក្តី។
នៅពេលនេះអាមេរិក អាចនិងធ្វើអ្វីម្យាង ដើម្បីជាការប្រមាណដល់កូរ៉េខាងជើង ។ ការដាក់ទណ្ឌកម្ម មិនធ្វើឲ្យប្រទេសនេះខ្លាចរអានោះឡើយ ដូច្នេះវិធីសាស្ត្រ តែមួយគត់គឺអាមេរិក វាយប្រហារ បញ្ចប់របបដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង ។
នៅពេលនេះដែរកម្លាំងទាហានអាមេរិកបានឡោមព័ទ្ធជុំវិញកូរ៉េខាងជើងរួចរាល់ ត្រៀមលក្ខណ សម្រាប់វាយប្រហាររងចាំតែបញ្ចាប៉ុណ្ណោះ រាល់ទីតាំង អាវុធទំនើបៗរបស់កូរ៉េខាងជើង និងត្រូវបំផ្លាញក្នុងរយៈពេលខ្លីបំផុត មិនឲ្យកូរ៉េខាងជើងមានឧកាសតដៃនោះឡើយ។
ក្រុមអ្នកឯកទេស យុទ្ធសាស្ត្របានលើកឡើងថា ទីតាំងដែលអាមេរិកត្រូវវាយប្រហារដំបូងគេនោះគឺ ទីតាំងមីស៊ីលបមរាណូរបស់កូរ៉េខាងជើង និងទីតាំងលាក់ខ្លួនរបស់មេដឹកនាំគិមជុងអ៊ុន ។ នៅពេលដែល មេដឹកនាំគីមជុងអ៊ុន ស្លាប់ ឬត្រូវបានចាប់ខ្លួននោះ កម្លាំងទាហានកូរ៉េខាងជើងក៏ដូចជាម្ត្រីជាច្រើនផ្សេងទៀត ដែលធុនធាប់នឹងរបបផ្តាច់ការ អាចនឹងទម្លាក់អាវុធងាកទៅរកអាមេរិក និងកូរ៉េខខាងត្បូង ដើម្បីបង្កើតរដ្ឋាភិបាល ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ៕