ភ្នំពេញ ៖ ស្រ្តីម្នាក់បានកាន់លុយដុល្លារទៅដូយកលុយខ្មែរ ខណៈអ្នកដូរលុយហុចអោយគ្រប់ចំនួន បែរជាយកលុយ ចំនួន១០មឺុនរៀលលាក់ទុកក្នុងដោះហើយថាលុយខ្វះតែសុះណាងអាក្រក់ត្រូវម្ចាស់ឃើញទាន់ក៏ចាប់ប្រគល់ឲ្យ សម្ថកិច្ចប៉ុស្តិ៍ចោមចៅតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ក្នុងផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យមានឈ្មោះ ជា ស្រីមុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពបានឲ្យដឹងថាមុនកើតហេតុនៅវេលាម៉ោងខាងលើ ជនសង្ស័យបានកាន់លុយចំនួន១៨៥ដុល្លា ទៅប្តូរ យកលុយខ្មែរ នៅកន្លែងដូរលុយមួយកន្លែងក្នុងផ្សារកាណាឌីយ៉ា ខណះពេលដែលនាក់ដូលុយហុចលុយខ្មែរអោយចំនួន៧៤មុឺនរៀលហើយ ជនសង្ស័យលួចបន្លំដក ១០មុឺនរៀលលាក់ញាត់ក្នុងដោះ ហើយស្រែកថា ឲ្យអត់គ្រប់ តែល្បិចកលរបស់ជនសង្ស័យ ត្រូវបានអ្នកដូរលុយឃើញហើយ ប្រាប់ថា ចុះនៅក្នុងដោះញាត់លាក់នឹង ម៉េចវិញ។ ដោយដឹងពីល្បិចកលជនសង្ស័យទើបចាប់ប្រគល់អោយសមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ
...
៕សុខាសែនជ័យ