ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថា នៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ថ្មីៗ នេះ កងកម្លាំងនគរបាលស្រុកស្ទឹងហាវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំទំនប់រលក បានធ្វើការបង្ក្រាបមុខសញ្ញា លក់ចែកចាយថ្នាំញៀន១ករណី ស្ថិតនៅ ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
ជនសង្ស័យជាប្តី ប្រពន្ធពីរនាក់ ៖
១-ឈ្មោះសាន វិត ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ កម្មករនេសាទ ស្នាក់នៅកន្លែងកើតហេតុ និងទី
២-ឈ្មោះ មាស ថាវី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។
-ព្រមទាំងចាប់យកបានថ្នាំញៀនមេ តំហ្វេតាមីនចំនួន១០កញ្ចប់តូច ទូរស័ព្ទដៃ ពីរគ្រឿង និង សម្ភារៈប្រើប្រាស់ស្បោងសម្រាប់ វេចខ្ចប់គ្រឿងញៀន ជាច្រើនទៀត។
លោកអធិការបានបញ្ជាក់ថា មុខសញ្ញាទាំង២ នគរបាលស្រុកស្ទឹងហាវ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេ ត្ត ៕ ឆ្លាម សមុទ្រ