ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកទំនិញមួយគ្រឿងដែលដឹកទំនិញឆ្ពោះទៅបាត់ដំបង បានជ្រុលទៅបុករបងសាលាបំពេញវិជ្ជា ធ្លាយចូលទៅក្នុងសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាចំណុះ៨តោនមួយគ្រឿងមានដឹកទំនិញបានពេញរេចង្កូតបុករះរបងសាខាកាកបាទក្រហមកម្ពុជាកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧ កំណាត់ផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថារថយន្តបង្កហេតុខាងលើនោះពាក់ស្លាកលេខចង្កូតស្ដាំPSHN 0184 បើកបដោយឈ្មោះ កែវ ថាច អាយុ៤៧ឆ្នាំ រស់នៅខេត្តកំពង់ចាម។
សមត្ថកិច្ចដដែលបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តខាងលើបានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោងដែលសង្ស័យថា អ្នកបើកបើរងោក បួងចង្កូតមិនទាន់ បន្តាលអោយរថយន្ត ឡើងលើខឿនចិញ្ចើមផ្លូវបុកបាក់បង្គោលភ្លើងមួយដើម ជ្រុលបុករបងសាលាបំពេញវិជ្ជាខូចខាតជាច្រើនម៉ែត្រនិង បានធ្លាយចូលទៅក្នុងរបងសាខាកាបាទក្រហមខេត្តតែម្តង ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលអោយគ្រោះថ្នាក់មនុស្សទេ គ្រាន់ តែបាក់របង បាក់បង្គោលភ្លើងបំភ្លឺផ្លូវ និង ខូចរថយន្ត តែប៉ុណ្ណោះ ៕ ចន្ថា