ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជាក់ស្តែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទីនៅចំនុចមុខផ្ទះគ្មានលេខច្រកចូលឌឿងហែមក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣) ផ្លូវ ព្រះមុន្នីវង្ស ក្រុមទី៣២ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ទី វ័ន្ធ ហៅ ពៅ ភេទ ប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះលេខគ្មាន ផ្លូវលំ ភូមិ ដើមស្លែង សង្កាត់ច្បារអំពៅទី ២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
សមត្ថកិច្ចដកហូតរួមមាន៖ ប្រភេទក្រាមសថ្លា ០៣ កញ្ចប់តូច និង ១ កញ្ចប់ធំល្មម, កញ្ចប់បារីម៉ាក MEVIUS ចំនួន ០១,
ដែកកេះ ចំនួន ០១, ទូរសសព្ទចុចពិល១ គ្រឿង។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ៕
...