ប្រទះឃើញសាកសពបុរសម្នាក់ចងព្យួកលើដើមឈើក្នុងព្រៃបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ដែលគេអះអាងមានជំងឺសសៃប្រសាទរាំរ៉ៃយូឆ្នាំមកហើយនោះ បានយកក្រណាត់ចងព្យួកលើដើមឈើតាមព្រំចំកាធ្វើអាត្តឃាត់បានសម្រេច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ចចុះពិនិត្យ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៥៣នាទី រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅដើមឈើ ១ដើមតាមព្រំចំកាអ្នកភូមិត្រង់ចំណុចត្រពងពង្ស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងសមត្តកិច្ចបច្ចេកទេសចំរុះស្រុកវាលវែង ចុះត្រួតពិនិត្យសាកសពបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កែវ សឿន ហៅចិន ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចអូរដេកា ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពខាងលើបន្តថា ក្រោយកម្លាំងធ្វើការស្រាវជ្រាវនានាជុំវិញកន្លែងកើតហេតុ និងធ្វើការពិនិត្យជាក់ស្តយ៉ាងយកចិត្តទុកដាក់ខ្ពស់ងលើខ្លួនប្រាណសាកសព លទ្ធផល៖ ជនរងគ្រោះអាចពិតជាស្លាប់ក្នុងករណីចងព្យួកធ្វើអាត្តឃាតពិតប្រាកដមែន ដោយយកក្រណាត់ចងព្យួកទៅនឹងដើមឈើកម្ពស់ប្រហែលជាង ២ម៉ែត្រ មិនមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ខណៈត្រូវបានគេអះអាងគាត់មានជំងឺច្រើន(សសៃប្រសាទ)។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រោយកម្លាំងសមត្តកិច្ចជំនាញបច្ចេកទេស ធ្វើការពិនិត្យជាក់ស្តែងលើខ្លួនប្រាណសាកសពយ៉ាងយកចិត្តទុកដាក់ខ្ពស់រួចរាល់ បានធ្វើរបាយការណ៍កំណត់ហេតុប្រគល់សាកសពជួនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងតាមនីតិវិធីប្រពៃណីខ្មែរ ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print