សូមបើកបរប្រកាន់ស្តាំ! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យភាគីម្ខាងរបួសបាក់ជើង

ចែករំលែក៖

 ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលអោយរបួស​ធ្ងន់ម្នាក់ កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ចន្លោះ គីឡូម៉ែត្រ26-27  ។

ម៉ូតូទី១-ម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1N-4878 អ្នកបើកបរបានរត់គេច ខ្លួនបាត់ បើកក្នុងទិសដៅពីជើងទៅត្បូង និងម៉ូតូទី២- ម៉ាកស្មាស ពណ៌ខ្មៅលាយក្រហម ពាក់ស្លាក​លេខ ភ្នំពេញ1H-2915 បើកបរដោយឈ្មោះ ចែម វិឆ្ឆយ័ អាយុ៣០ឆ្នាំ ។ ស្នាក់នៅ ភូមិខ្លាកូន  ឃុំពត់សរ ស្រុកបាទីខេត្តតាកែវ រងរបួសបាក់ជើងឆ្វេង ។  បើកបរពីខេត្តតាកែវ ចូលមក​ភ្នំពេញ ក្នុងទិសខាងត្បូងទៅជើង (បញ្រ្ចាស់ទិសគ្នា)។

នគរបាលជំនាញចរាចរណ៍បានឲ្យដឹងថា ភាគីម៉ូតូទី១- ម៉ូតូស្មាស់ពណ៌ខ្មៅមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយមិនប្រកាន់ស្តាំ បានបុកម៉ូតូស្មាស១គ្រឿងទៀត បណ្តាលឲ្យរងគ្រោះ បាក់ជើង ហើយអ្នករងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ៕ ដោយ ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print