ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង៨និង៥នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានបង្ក្រាបករណីលួចម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FG-3591 ។
ម៉ូតូខាងលើនេះជាកម្មសិទ្ធរបស់ឈ្មោះ អូន សុផាណា ភេទស្រីអាយុ២៤ឆ្នាំ រស់នៅ ភូមិទី៦ សង្កាត់វាលវង់ ក្រុង កំពង់ចាមខេត្តកំពង់ចាម (ទុកនៅក្នុងផ្ទះ ) ។
ជនសង្ស័យឈ្មោះ អឿន មករា ហៅ ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទី៦ សង្កាត់វាលវង់ ក្រុង – ខេត្តកំពង់ចាម។
ក្រោយពីកម្លាំងសមត្ថកិច្ចទទួលបានបណ្តឹងរួចភ្លាមរហូតដល់ម៉ោង៩ និង៥នាទី ថ្ងៃទីខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានឃាត់ខ្លួនជនសង្ស័យឈ្មោះខាងលើយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ៕ វណ្ណៈ
...