ស្ពានស្រែពកចាស់ត្រូវបានរុះរើ ខណៈប្រជាពលរដ្ឋប្រមាណជាង២០០នាក់នាំគ្នារារាំងតវ៉ាមិនឲ្យខាងអាជ្ញាធរខេត្តធ្វើការចុះរុះរើស្ពានចេញ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋមានចំនួន២ភូមិគឺនៅភូមិស្រែគរ​ និងភូមិក្បាលរមាសមានចំនួនប្រមាណជាង ២០០នាក់ បាននាំគ្នាមករារាំងធ្វើការតវ៉ាមិនឲ្យខាងអាជ្ញាធរចុះរុះរើស្ពានទន្លេស្រែពកចេញ ដោយសំអាងថា ពួកគាត់សព្វថ្ងៃនេះបានកំពុងធ្វើដំណើរឆ្លងកាត់ប្រស្រ័យទាក់ទង គ្នាក្នុងការបំរើជីវភាពប្រចាំថ្ងៃដើម្បីចិញ្ចឹមគ្រួសារ ។

សកម្មភាពធ្វើការតវ៉ាក្នុងរឿងរុះរើស្ពានឆ្លងកាត់ទន្លេស្រែពកនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៨​មិថុនា ឆ្នាំ​២០១៧​ ត្រង់ចំណុចស្ពានស្រែពក តាមបណ្តោយផ្លូវលេខ៧៨ចាស់ ស្ថិតនៅក្នុងភូមិឃំុក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

លោក រាំង ថាវ ជាអ្នកតំណាង​ឱ្យ ប្រជាពលរដ្ឋនៅទីនោះបានលើកឡើងថា ស្ពាននេះ​ជាមធ្យោបាយសំរាប់​ពូកគាត់​ធ្វើដំណើរឆ្លកាត់ចេញពីភូមិស្រែគរនិងភូមិក្បាលរមាសក្នុ​ងការប្រាស្រ័យទាក់ទងគ្នា​ទៅទីរួមខេត្ត នៅពេលឈឺថ្កាត់អីទៅជិះម៉ូតូធ្វើដំណើរតាមផ្លូវមួយហ្នឹងបាន តែបើថាវាដាច់ស្ពាននេះ ជិះទៅខេត្តកាន់ទីរួមខេត្តលែងកើតហើយ ពិបាកក្នុងការ ធ្វើដំណើរ ដោយមិនទាន់ពេលវេលានោះ ទេ ហើយពលរដ្ឋដែលរស់នៅទីកន្លែងហ្នឹងនៅពេលមានជម្ងឺឈឺថ្កាត់អីនោះ វាមិនស្លាប់អស់ហើយ អញ្ចឹងហើយបានជា ប្រជាជននាំគ្នាមកតវ៉ាហ្នឹង ធ្វើអញ្ចឹងមិនកើតទេ គឺធ្វើបាបប្រជាពលរដ្ឋ ដែលក្រីក្រហើយ ។

លោកដួងពៅអភិបាលរងខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះដោះស្រាយផលប៉ះពាល់មានប្រសាសន៍ថា ការរុះរើរស្ពាននេះពិតជាបានកាត់ផ្តាច់ផ្លូវគមនាគមន៍មួយនេះពិតមែន ក៏ប៉ុន្តែតែអ្វីៗគឺវាពាក់ពន្ធ័និង​ផលប៉ះពាល់ ។ រឿងនេះរាជរដ្ឋាភិបាលបានដោះស្រាយជាសំណងជូនប្រជាពលរដ្ឋរួចហើយ ដោយខាងអាជ្ញាធរថ្នាក់ខេត្ត បានចុះធ្វើការសម្របសម្រួលតាំងពីឆ្នាំ២០១២មកម្លេះ តែបងប្អូនមួយចំនួនមិនបានចូលរួមសហការ ។

លោកអភិបាលរងខេត្ត ដួង ពៅ បានបញ្ជាក់ថា បញ្ហាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើសំុលើកឡើង និងធ្វើសកម្មភាពរារាំងនេះ លោកនិងផ្តល់ដំណឹងក្នុងរឿងនេះ យកទៅជូនលោកអភិបាលខេត្ត ដើម្បីស្វែងរកដំណោះស្រាយជូនបងប្អូន ។ លោកបន្តទៀតថា ការងាររុះរើស្ពាននេះអាជ្ញាធរបានជូនដំណឹងកាលពីថ្ងៃទី២៣មិថុនា រួចមកហើយដើម្បីឲ្យបងប្អូនមានកាប្រុងប្រយ័ត្នដោយសារស្ពាននេះមិនត្រូវទុកឲ្យលិចទឹកចោលនោះទេ អាចយកទៅសាងសង់នៅទីកន្លែងផ្សេងទៀតដើម្បីដោះទលភាពលំបាកនៅទីនោះ។

លោកដួងពៅអភិបាលរងបញ្ជាក់ថា អាជ្ញាធរខេត្ត កំពុងរិះរកមធ្យោយដោះស្រាយជូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ នៅចំណុចខាងលើនោះ ដោយមានជំរើសពីរ ទី១ ខេត្ត​លើកគម្រោង​ស្នើ​​សុំទៅរាជរដ្ឋាភិបាល​ធ្វើ​ស្ពានឆ្លងទន្លេស្រែពកនៅក្នុងឃុំតាឡាត និងទី២ រៀបចំឲ្យមានសាឡាងសំរាបឆ្លងទៅមកនៅចំណុចណាមួយ​ឱ្យសម​ស្រប។

សូមបញ្ជាក់ថា ស្ពានស្រែពកចាស់នេះមានទទឹងប្រវែង៤ ម៉ែត្រនិងមានបណ្តោយ៤០០ម៉ែត្រ ហើយឥឡូវនេះខាងអាជ្ញាធរខេត្តផ្អាកធ្វើការរុះរើស្ពានបណ្តោះអាសន្នដើម្បីធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់ នៅទីនោះ លុះនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ទើបចាប់ផ្តើងរុះរើបន្ត ៕ ដោយ ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print