ខេត្តពោធិ៍សាត់ ៖ តាមការធ្វើកោសល្យវិច័យជាចុងក្រោយបញ្ជាក់ថា បុរសជាមន្ត្រីសុរិយោដីម្នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងបន្ទប់ជួលរហូតដល់ធុំក្លិនទៅហើយពុំមានអ្នកដឹង ជាករណីឃាតកម្មយ៉ាងពិតប្រាកដ ដោយនៅលើសាក សពឃើញមានស្នាមរបួសដៃ និងក្បាល ។
ជនរងគ្រោះឈ្មោះ ហេង រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ។ មានស្រុុកកំណើតព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕ ប៉ឹម ពិន
...