អាជ្ញាធរសង្កាត់បឹងប្រលិត«គ្រប់ទឹក» និងភាពអនាធិតេយ្យតាមចិញ្ចើមផ្លូវ និងល្បែងកន្ទុយលេខ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នសាលារាជធានីភ្នំពេញ ជាពិសេសរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់បញ្ហាកកស្ទះ ចរាចរណ៍ព្រមទាំងដាក់ចេញនូវគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាពក្នុងនោះបានចែងថាមិនឲ្យមានល្បែងស៊ីសងក្នុងមូលដ្ឋាន។

ផ្ទុយទៅវិញអាជ្ញាធរ សង្កាត់បឹងប្រលិតដែលមានលោកស្រី តៅ មន្ថា ជាចៅសង្កាត់និងលោក ប៉ាត សំណាតជា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មិនបានយកចិត្តទុកដាក់អនុវត្តន៍តាម គោលការណ៍សាលារាជធានីនិងរាជរដ្ឋា ភិបាល បែជាបណ្តែតបណ្តោយឲ្យមាន ភាពអណាធិបតេយ្យដោយឲ្យអាជីវករជាច្រើនយកផ្លូវថ្នល់និងចញ្ចើមផ្លូវដាក់លក់ ដូរនិងធ្វើជាចំណតម៉ូតូឡានបណ្តាលឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំង។

ជាពិសេសនៅតាមបណ្តោយផ្លូវផ្លោះ អូរ ឫស្សីកន្លែងហាងលក់បាយនៅមុខសាលាសង្កាត់ និងកន្លែងលក់កំណាត់តែម្ដងព្រមទាំងមានទីតាំងល្បែងស៊ីសងកត់កន្ទុយ លេខជាច្រើនកន្លែងទៀតហើយមិនដែលឃើញអាជ្ញាធរសង្កាត់មួយនេះអើពើនិង មានវិធានការណ៍នោះទេ។

ប្រភពព័ត៌មានពីអាជីវរលក់ដូរដែលសុំមិនបញ្ជេញឈ្មោះបានឲ្យដឹងថា ពួកគាត់លក់ដូរបានដោយសារពួកគាត់បង់ប្រាក់ប្រចាំខែឲ្យទៅខាងសង្កាត់(ប៉ុស្ដិ៍និងសាលាសង្កាត់)ទើបអាច លក់ដូរបាន។ ដោយឡែកប្រពភពព័ត៌មាន មួយទៀតបាន ប្រាប់ថាបច្ចុប្បន្នល្បែងស៊ីសងកន្ទុយលេខ(ឆ្នោតវៀតណាម)កំពុង ដំណើរការយ៉ាងរលូនក្នុង មូលដ្ឋានសង្កាត់មួយនេះជាច្រើនកន្លែងដោយបើកចំហ ដោយកន្លែងខ្លះយកលេះថាកត់ឆ្នោតខ្មែរដើម្បីធ្វើការបិតបាំង។

ប្រភពព័ត៌មានបាន បន្តទៀតថា ទីតាំងល្បែងស៊ីសងទាំងស្ថិតនៅផ្ទះវេរលុយទ្រូម៉ាន់នីផ្លូវលេខ១២៥ និងផ្ទះលក់ដូរផ្លូវលេខ១១៥កែងផ្លូវលេខ ១៩៨ និងក្នុងស្តង់លក់កំណាត់ជាច្រើនទៀត ហើយទីតាំងទាំងនេះគឺស្ថិតនៅខាងក្រោយប៉ុស្តិ៍និងសាលាសង្កាត់តែម្តង។

ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះលោកប៉ាត សំណាត នាយប៉ុស្តិ៍នគរបាលសង្កាត់បឹងប្រលិត មិនបានបក ស្រាយតាមទូរស័ព្ទអ្វីវែងឆ្ងាយនោះទេ ដោយលោកនិយាយថាបើអ្នកកាសែតដឹងទៅយកលុយគេបើមិនអ៊ីចឹងទេចង់ចុះផ្សាយកាសែតក៏ចុះផ្សាយទៅ ៕ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print